ព័ត៌មានជាតិ
ទឹកឡើងហូរកាត់ផ្លូវជាតិលេខ ៥ ប្រវែង ១០០ ម៉ែត្រ អ្នកធ្វើដំណើរសូមប្រុងប្រយ័ត្ន
យោងតាមរបាយការណ៍របស់រដ្ឋបាលឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា គិតត្រឹមម៉ោង ៥ និង៤៥នាទី ថ្ងៃទី២៣ ខែកញ្ញា ស្ថានភាពទឹកភ្លៀង និងជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យអាងទំបន់ទឹកអន្លង់ជ្រៃ ស្ថិតនៅផ្នែកខាងលើ តំបន់ស្ទឹងក្រាំងពន្លៃ មានស្ថានភាពទឹកឡើង ធ្វើឱ្យទឹកហូរលើផ្លូវជាតិលេខ៥ ប្រវែង ១០០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រ ៣៩-៤០។

ជាមួយគ្នានេះដែរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋធ្វើចរាចរលើដងផ្លូវជាតិលេខ ៥ នៅចំណុចខាងលើនេះ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

នៅក្នុងសភាពការណ៍នេះដែរ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំ ពង់ឆ្នាំង បានសហការជាមួយរដ្ឋ បាលស្រុកសាមគ្គីមានជ័យ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រាំងពន្លៃ ឱ្យបានជ្រាបជាព័ត៌មាន និងមានលក្ខ ណៈប្រុងប្រយ័ត្នជាមុន ដើម្បីជៀស វាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើត មានឡើងជាយថាហេតុ៕


អត្ថបទៈ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ