ព័ត៌មានជាតិ
អ្នកចូលព្យាបាលនិងអ្នកមើលថែអ្នកជំងឺប្រយ័ត្នឲ្យមែនទែន បាត់សម្ភារៈញឹកញាប់ណាស់តាមមន្ទីរពេទ្យ
ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួនបានក្រោយពីឆែកមើលតាមកាមេរ៉ាសុវត្ថិភាពបន្ទាប់ពីលួចទូរសព្ទដៃស៊េរីទំនើបចំនួន៣គ្រឿង ហើយព្យាយាមគេចខ្លួនទៅដេកផ្ទះសំណាក់។
មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីនេះកើតឡើងនៅចំណុចអាគារមន្ទីរពេទ្យព្រះអង្គឌួង ផ្លូវ១១៨ ភូមិ០៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រ។ ចំណែកជនសង្ស័យត្រូវចាប់ខ្លួនបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង១៣និង៣០នាទី ដែលកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនោះនៅចំណុចក្នុងបន្ទប់លេខ១២ ផ្ទះសំណាក់យីហោតារាថ្មី ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ញ៉ូវ ឆែប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ សេង ចាន់នី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាត់បង់ទូរស័ព្ទចំនួន០៣គ្រឿងម៉ាកIPHONE X ពណ៌មាស ចំនួន០២គ្រឿង គ្មានស៊ីមម៉ាក់SAMSUNG Galaxy FOLD ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង គ្មានស៊ីម(ទូរស័ព្ទដៃចំនួន០៣គ្រឿងបានប្រគល់ជូនជនរងគ្រោះវិញ)
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០០និង៤៥នាទី មុនពេលកើតហេតុជនរងគ្រោះកំពុងសម្រាកនៅក្នុងបន្ទប់ប្រចាំបញ្ជាដោយមិនបានចាក់សោទ្វារហើយបានទុកទូរស័ព្ទចំនួន០៣គ្រឿងនៅលើតុក្នុងបន្ទប់ដោយអស់កម្លាំងក៏បានដេកលក់មួយភាំង។ ពេលភ្ញាក់ពីដេកវិញបានក្រឡេកមើលទូរស័ព្ទដែលទុកនៅលើតុ ស្រាប់តែពុំឃើញពេលនោះជនរងគ្រោះបានបើកកាមេរ៉ាសុវត្ថិភាពមើលក៏ឃើញជនសង្ស័យបានចូលលួចទូរស័ព្ទរបស់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចក៏បានធ្វើការគេចខ្លួនបាត់។ លុះព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ តែម្ដង។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញផ្នែកប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទូរស័ព្ទដៃចំនួន០៣គ្រឿង នៅចំណុចក្នុងបន្ទប់លេខ១២ ផ្ទះសំណាក់យីហោតារាថ្មី ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ដើម្បីធ្វើ ការសាកសួរ។
បន្ទាប់ពីធ្វើការសាកសួររួចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទដៃចំនួន០៣គ្រឿងនៅកន្លែងកើតហេតុខាងលើពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ និងឆ្លងតាមការយកសំណាកស្វែងរកមេរោគកូវីដ១៩ ទៅលើជនសង្ស័យលទ្ធផលអវិជ្ជមាន៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ