ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ប្រទេសកម្ពុជា មិនទាន់មានការបំពុលខ្យល់ធ្ងន់ធ្ងរ នៅឡើយទេ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មកដល់ពេលនេះប្រទេសកម្ពុជា មិនទាន់មានការបំពុលខ្យល់ធ្ងន់ធ្ងរនៅឡើយទេ ហើយក៏មានឱកាសរារាំងនិន្នាការ នៃការកើនឡើងការបំពុលខ្យល់នេះផងដែរ។ ការឲ្យដឹងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជា ឆ្នាំ២០១៨» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក នេត្រ ភក្ត្រា បានឲ្យដឹងថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា រងផលប៉ះពាល់ជាចម្បងពីដំណើរការចំហេះ រួមទាំងចំហេះម៉ាស៊ីនយានយន្ដ និងដំណើរការឧស្សាហកម្ម ការដុតសំណល់កសិកម្ម ការដុតសំណង់រឹង ការផលិតធ្យូង និងសកម្មភាពតាមផ្ទះ។ លោកថា ធ្យូងថ្ម និងប្រេងម៉ាស៊ី គឺជាកត្តាចូលរួមចំណែកចម្បង ធ្វើឲ្យមានការបំពុលខ្យល់។

ជាមួយនឹងកំណើនផលិតកម្ម របស់រោងចក្រកាន់តែច្រើនឡើង និងអគ្គិសនីដើរដោយធ្យូងថ្ម ការបំពុលខ្យល់នឹងមានការកើនឡើង ប្រសិនបើមិនមានការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យបានច្រើនជាងបច្ចុប្បន្នទេនោះ។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា មានឱកាសរារាំងនិន្នាការកើនឡើងការបំពុលខ្យល់ និងរក្សាស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ក្នុងលក្ខណៈប្រៀបដូចជា ឋានសួគ៌នៃតំបន់ស្អាត និងមិនសូវមានការបំពុលខ្យល់នៅក្នុងតំបន់។
ដើម្បីអាចសម្រេចគោលដៅនេះបាន ចាំបាច់ត្រូវមានកិច្ចប្រឹងប្រែងក្នុងការពិនិត្យ តាមដាន និងជំរុញអនុវត្តលិខិតបទដ្ឋាន គតិយុត្ត ប្រកបដោយមហិច្ឆតា និងមាននវានុវត្តថ្មី ស្ដីពី គុណភាពខ្យល់។ ដោយឡែកសារាចរ០១ ស្ដីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងខែមករា ឆ្នាំ២០២០ និងបានបន្ថែមបទ ដ្ឋានគុណភាពខ្យល់សារធារណៈថ្មី សម្រាប់ភាគល្អិតនិចល បទដ្ឋានបំភាយសម្រាប់យានយន្ត និងបទដ្ឋានគុណភាពឥន្ធនៈ។ មន្រ្ដីជាន់ខ្ពស់ក្រសួងបិរស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនទាន់មានការបំពុលខ្យល់ធ្ងន់ធ្ងរនៅឡើយទេ គិតមកដល់ពេលនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ