Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ ការគ្រប់គ្រងសំណល់ ក្លាយជាបញ្ហាស្រួចស្រាវមួយ ជាពិសេសក្នុងតំបន់ ទីប្រជុំជន

បានផុស

នៅ

របាយការណ៍របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ការកើនឡើងផ្នែកសេដ្ឋកិច្ច និងប្រជាជនយ៉ាងឆាប់រហ័សក្នុង​ប្រ​ទេ​សកម្ពុជា ធ្វើឲ្យមានការប្រើប្រាស់សម្ភារៈកាន់តែច្រើនឡើង និងមានការកើនឡើងយ៉ាងកំហុក នូវការបង្កើត​សំ​ណល់រឹង និងសំណល់រាវ។

របាយការណ៍សង្ខេប ស្ដីពី ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ដែល​អានដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ បាន​​ឲ្យដឹងទៀតថា ការគ្រប់គ្រងសំណល់ក្លាយជា បញ្ហាស្រួចស្រាវមួយ ជាពិសេសក្នុងតំបន់ទីប្រជុំជន។ ក្នុងនោះ សំណល់រាវ មានក្នុងបរិមាណគួរឲ្យកត់សម្គាល់ នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា ពុំត្រូវបានរក្សាទុកក្នុង​ប្រព័ន្ធ​បិទជិតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែផ្ទុយទៅវិញសំណល់រាវទាំងនោះ ត្រូវបានបញ្ចេញចូលទៅក្នុងបរិស្ថានដោយផ្ទាល់ អាស្រ័យដោយកង្វះ​ប្រព័ន្ធ​ប្រព្រឹត្តិកម្មសំណល់រាវ។ ចំណែកឯសំណល់រឹងភាគច្រើន នាពេលបច្ចុប្បន្ននេះ ត្រូវបានបោះចោលក្នុងទីលាន​ចាក់​សំរាម​បើកចំហរ ដែលអាចបង្កគ្រោះថ្នាក់ដល់វត្តមាន អ្នកនៅទីនោះ (ការបំពុលដី/ទឹក ក្លិន ការបំពុលខ្យល់ ការ​បំភាយឧស្ម័នផ្ទះកញ្ចក់ជាដើម)។

បើតាមរបាយការណ៍ដដែល ហេដ្ឋារចនាសម្ព័ន្ធដែលមានបច្ចុប្បន្ន សម្រាប់ការប្រមូល និងការបោះចោលសំណល់ ប្រកបដោយអនាម័យ គឺដើរពុំទាន់ការកើនឡើង នៃការបង្កើតសំណល់នោះឡើយ ដែលចាំបាច់ត្រូវមានអភិក្រមថ្មីៗ ដើម្បីពង្រឹងការគ្រប់គ្រងសំណល់។

ក្នុងនោះ ក៏រួមទាំងការទទួលយកឋានានុក្រម គ្រប់គ្រងសំណល់ ដែលដើរតួជាឧបករណ៍យុទ្ធសាស្រ្ដមួយ ដើម្បី​ចា​ត់​អាទិភាពសកម្មភាព ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងសំណល់ ដែលមានលក្ខណៈមេត្រីភាពបរិស្ថាន និងទស្សនៈទាន​សេដ្ឋកិច្ចចក្រា ដើម្បីកាត់បន្ថយសំណល់ដែលត្រូវបោះចោល ឲ្យបានច្រើនបំផុតតាមអ្វីដែលអាចធ្វើបាន៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣៤ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម