Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវ​នាវ ឱ្យប្រទេសទាំងអស់ ចៀស​វាង យកការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ធ្វើជារបៀបវារៈនយោបាយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្ដីពីជំងឺកូវីដ-១៩ “ការបញ្ចប់ ការរាតត្បាតនិងការកសាងឡើងវិញឱ្យកាន់តបសើរ “នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ បានសូមអំពាវនាវឲ្យប្រទេសទាំងអស់ចៀសវាងឱ្យបាននូវការយកការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬបម្រើរបៀបវារៈនយោបាយរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ ២០២១ នេះនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗរបស់វីរុសកូរ៉ូណាដែលមានសភាពកាន់តែកាចសាហាវ និងបន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ។

សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ប្រែក្លាយសេចក្តីព្រាងគោលដៅទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។

លើសពីនេះទៀត កម្ពុជាយល់ថាប្រទេសទាំងអស់ត្រូវប្រឹងប្រែងនិងរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចគោលដៅដ៏ចម្បងនេះដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាងឱ្យបាននូវការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ។

សម្តេចតេជោបន្តទៀតថា ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស,កម្ពុជាសូមស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំងជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច៧០%នៃប្រជាជនពិភពលោក។

ដើម្បីសម្រេចគោលដៅនេះ កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ដែលត្រូវបានទទួល ស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកលដោយគ្មានការរើសអើងទៅលើប្រភេទ និង ប្រភពនៃវ៉ាក់សាំងព្រមទាំងអំពាវនាវឱ្យកំណត់ វ៉ាក់សាំងកូវីដ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យនិង អនុញ្ញាត​ឱ្យគ្រប់ប្រទេសទាំងអស់អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការហើយលើស ពីនេះទៀតបើកចំហការផលិតវ៉ាក់សាំងកូវីដ១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានាដែលមានលទ្ធភាពតាមរយៈការផ្តល់ហិរញ្ញប្បទាន និងការលើកទឹកចិត្តដល់ការ វិនិយោគលើការផលិតវ៉ាក់សាំង។

ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួនឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបានទុកសម្រា ប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន៕ អត្ថបទៈ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៥២ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៥៤ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ៥៧ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម