ព័ត៌មានជាតិ
គ្រូពេទ្យចុះវាយតម្លៃ លើកលែងការបិទខ្ទប់វត្តនាគវ័ន ទាំងស្រុង បិទត្រឹមតែកុដិ២ ប៉ុណ្ណោះ
វត្តនាគវ័នដែលមានទីតាំងនៅក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលត្រូវបានអាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យ ដើម្បីពិនិត្យយកសំណាក ក្រោយពីទទួលព័ត៌មានថា មានតាអាចារ្យនិងនិស្សិតស្នាក់នៅក្នុងវត្តនេះ មានឆ្លងជំងឺកូវីដ-១៩
នោះ មកដល់ពេលនេះ ទីវត្តអារាមទាំងមូលមិនត្រូវបានបិទខ្ទប់ដោយសារជំងឺកូវីដ-១៩នោះទេ ពោលគឺគ្រាន់តែបិទកុដិចំនួនពីរប៉ុណ្ណោះ ដែលនិស្សិតស្នាក់នៅហើយមានវិជ្ជមានជម្ងឺកូវីដ-១៩។

លោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់ទី២ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២២ កញ្ញា ម្សិលមិញអាជ្ញាធរនិងក្រុមគ្រូពេទ្យបានចុះយកសំណាក អ្នកពាក់ព័ន្ធមួយចំនួននៅក្នុងវត្តនាគវ័ននេះ ដោយបានរកឃើញ វិជ្ជាមានកូវីដ១៩ និស្សិតចំនួនពីរនាក់ ដែលស្នាក់នៅទីអារាមវត្តនេះ និងមានលោកតាអាចារ្យម្នាក់ បានឆ្លងវីរុសកូវីដ១៩។

លោកបន្តទៀតថា នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ២៣ កញ្ញានេះ ក្រុមគ្រូពេទ្យបានចុះមកធ្វើការ ពិនិត្យវាយតម្លៃ នៅក្នុងទីតាំងនៃបរិវេណវត្តនាគវ័ន្តនេះ ហើយក្រុមការងារបានសម្រេចថា វត្តអារាមទាំងមូលមិនត្រូវបានបិទខ្ទប់នោះទេ គឺនៅដំណើរការធ្វើបុណ្យទានទៅតាមប្រពៃណីជាធម្មតា គឺគ្រាន់តែធ្វើការបិទខ្ទប់កុដិចំនួនពីរប៉ុណ្ណោះ ដែលនិស្សិត២នាក់មានកូវិដ-១៩ ស្នាក់នៅ។

ដោយឡែកតាអាចារ្យដែរមានការឆ្លងជំងឺកូវីដ-១៩ដែរនោះ យើងបានបញ្ជូនគាត់ទៅព្យាបាលនៅខាងក្រៅវត្តហើយ មិនមានបញ្ហានោះទេ៕

អត្ថបទៈ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល