Connect with us

ព័ត៌មានជាតិ

អ្នកទៅវត្តចំពុះក្អែក ចំថ្ងៃបិណ្ឌ១​ប្រញាប់ទៅយកសំណាក នៅ​កោះពេជ្រ

បានផុស

នៅ

រដ្ឋបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ នៅថ្ងៃទី ២២ ខែកញ្ញា នៅវត្តចំពុះក្អែក ទៅធ្វើសំណាក រកមេរោគកូវីដ១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាលាខណ្ឌច្បារអំពៅ បញ្ជាក់ថា “សូមអញ្ជើញទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល”។

ការប្រកាសបែបនេះ បន្ទាប់ពីមានករណីវិជ្ជមានកូវីដ១៩ នៅវត្តចំពោះក្អែក ខណៈក្រុមគ្រូពេទ្យបានចុះយកសំណាក ក្នុងវត្តនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម