Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវប្រទេសអ្នកមានកុំប្រមូលទិញ ឬផលិតវ៉ាក់សាំងទុកតែសម្រាប់​ប្រទេសខ្លួន​

បានផុស

នៅ

មាន​ប្រសា​ស​ន៍ក្នុង​កិច្ចប្រជុំ​កំពូល​សកល​ស្តីពី​ជំងឺ​កូ​វីដ​-១៩ ក្រោម​ប្រធានបទ “​ការបញ្ចប់​ការ​រាត​ត្បាត និង​ការកសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​” ដែល​រៀបចំ​ដោយ​លោក ចូ បៃដិ​ន (Joe Biden), ប្រធានាធិបតី​សហរដ្ឋអាមេរិក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ប្រទេស​អ្នកមានកុំ​ប្រមូល​ទិញ ឬ​ផលិត​វ៉ាក់សាំង ហើយ​ទុក​ប្រើប្រាស់​តែ​សម្រាប់​ប្រទេស​របស់ខ្លួន គឺ​ត្រូវ​ចែកចាយ​ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ​ដោយ​ស្មើភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៍ថា ដោយសារ​វ៉ាក់សាំង​ជា​ទំនិញ​ដ៏​សំខាន់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស បាន​ស្វាគមន៍​នូវ​ការកំណត់​គោលដៅ​ចាក់​វ៉ាក់សាំង ជាពិសេស​ការចាក់​វ៉ាក់សាំង​ឱ្យបាន​យ៉ាងតិច​៧០​ភាគរយ នៃ​ប្រជាជន​ពិភពលោក​។

ដើម្បី​សម្រេច​គោលដៅ​នេះ សម្តេច​បាន​អំពាវនាវ​ឱ្យមាន​ការកំណត់​វ៉ាក់សាំង​កូ​វីដ​-១៩​ទាំងអស់ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​សកល ដោយ​គ្មាន​ការរើសអើង​ទៅលើ​ប្រភេទ និង​ប្រភព​នៃ​វ៉ាក់សាំង ព្រមទាំង​អំពាវនាវ​ឱ្យ​កំណត់​វ៉ាក់សាំង​កូ​វីដ ១៩ ជា​ទំនិញ​សាធារណៈ​ដែលមាន​ថ្លៃ​សមរម្យ និង​អនុញ្ញាតឱ្យ​គ្រប់​ប្រទេស​ទាំងអស់ អាចមាន​លទ្ធភាព​ទទួល​បាន និង​ប្រើប្រាស់​បាន​តាម​តម្រូវការ ហើយ​លើសពីនេះ​ទៀត បើកចំហ​ការផលិត​វ៉ាក់សាំង​កូ​វីដ​១៩ យ៉ាង​ទូលាយ​ទៅតាម​តំបន់ និង​ប្រទេស​នានា ដែលមាន​លទ្ធភាព តាម​រយៈ​ការផ្តល់​ហិរញ្ញប្បទាន និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​លើ​ការផលិត​វ៉ាក់សាំង​។​

ទន្ទឹមនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទាំងអស់ សូមកុំ​ប្រមូល​ទិញ​វ៉ាក់សាំង​ទុក​សម្រាប់តែ​ប្រទេស​របស់ខ្លួន ឬ​រក្សា​វ៉ាក់សាំង​ដែល​ខ្លួន​ផលិតបានទុក​សម្រាប់​ប្រើប្រាស់​តែ​ក្នុង​ប្រទេស​ផ្ទាល់ខ្លួន​។ សម្តេច​ថា សម្រាប់​កម្ពុជា បាន​ឆ្លើយតប​ទៅនឹង​វិបត្តិ​នេះ ដោយ​ភាពស្វាហាប់ ជាមួយនឹង​យុទ្ធ​សាស្ត្រ គ្រប់​ជ្រុងជ្រោយ​។​

បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​បានកំណត់​យក​ការចាក់​វ៉ាក់សាំង ជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹះ គួបផ្សំ​ជាមួយនឹង​វិធានការ៣ទៀត រួមមាន ៖ ១. ការខិតខំ​ទប់ស្កាត់ និង​រុករក​ការឆ្លង​ឱ្យបាន​ទាន់ពេល ២. ការពង្រឹង​សមត្ថភាព​ព្យាបាល និង​ការប្រើ​ប្រាស់​ថ្នាំ​ព្យាបាល ប្រកបដោយ​ស័ក្ដិ​សិទ្ធ​ភាព​, និង​៣. ការអនុវត្ត​ដោយ​ហ្មត់ចត់​នូវ​វិធានការ​ផ្នែក​រដ្ឋបាល​, សុខាភិបាល និង​ច្បាប់ ក៏ដូចជា​ការទាក់ទាញ​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​សាធារណ​ជន​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់រូប​។​

នៅក្នុង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ចំនួន​៩ជុំរួចមកហើយ សំដៅ​ជួយ​រក្សា​លំនឹង​ធុរកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ជាពិសេស​កម្មករ​-​និយោជិត និង​គ្រួសារ​ក្រីក្រ ព្រមទាំង​ជន​ងាយ​រងគ្រោះ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៦ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៧ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម