Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង យកសួនបន្លែកសិករគំរូ នៅភូមិការតូត សម្រាប់ជនជាតិព្រៅ សិក្សាពីបច្ចេកទេសដាំដុះ

បានផុស

នៅ

មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទខេត្តស្ទឹងត្រែង បានកំណត់យកសួនបន្លែ របស់កសិករ លោក កែវ ជឿន នៅភូមិការរតូត ឃុំកំភុន ស្រុកសេសាន ធ្វើជាកន្លែងផ្តល់បច្ចេកទេស សម្រាប់បងប្អូនជនជាតិព្រៅ ស្វែងយល់​ពី​ការដាំដុះ បន្លែបង្ការ​ជា​លក្ខណៈ​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ទំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​មានប្រសាសន៍ថា សួន​បន្លែ​នេះ​បងប្អូន​ជនជាតិ​ព្រៅ អាចមក​សិក្សា​ពី​របៀប​ដាំ​ដុះ បណ្តុះ​ពូជ ​និង​កាត់ត​ដើម​បន្លែ​ផ្សេង​ពីគ្នា​ ដូចជា (​ប៉េងប៉ោះ​ជាមួយ​ត្រប់​) សម្រាប់​ឈានដល់​ការផ្លាស់ប្តូរ​ទម្លាប់​ចាស់ ងាក​ទៅ​ដាំ​ដុះ​បន្លែ​តាម​បច្ចេកទេស​វិញ​។ លោក​ប្រធាន​មន្ទីរ​បន្ថែមថា ការធ្វើ​បែបនេះ​ចង់ឱ្យ​បងប្អូន​កសិករ​យើង ទៅ​ហាត់រៀន​ជាក់ស្តែង​ពី​កសិករ​គំរូ​ នៅក្នុង​ភូមិ​ដោយ​មិនបាច់​ទៅ​ឆ្ងាយ ដើម្បី​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ជនជាតិ ​នៅ​ភូមិ​កា​រតូត​នេះ​នាំគ្នា បង្កើត​សួន​បន្លែ​ជា​លក្ខណ​គ្រួសារ​។​

លោក ​ខាវ​វិ​ន មេភូមិ​កា​រតូត បាន​អះអាងថា លោក​នឹង​ជួយ​ផ្សព្វផ្សាយ​ទៅ​ប្រជាពលរដ្ឋ នៅ​ភូមិ​នេះ​បន្ថែម ព្រោះ​កន្លងមក​ពួកគាត់ ធ្លាប់​បានទទួល​ការបណ្តុះបណ្តាល​ពី​អង្គការ​ដៃគូ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ​ដែរ។ លោក​បន្តថា បច្ចុប្បន្ន​មាន​បងប្អូន​យើង ប្រមាណ​២០%​តែប៉ុណ្ណោះ បាន​ព្យាយាម​ដាំ​បន្លែ​បាន​បរិភោគ និង​នៅ​សេសសល់​បាន​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​ផង​។​

លោក​ កែវ​ ជឿន កសិករ​ដាំ​ដំណាំ​បន្លែ​នៅ​ភូមិ​កា​រតូត​បាន​អះអាងថា ក្នុងនាម​ជា​កសិករ​គំរូ លោក​ចែករំលែក​បទពិសោធន៍​បាន​នូវ​អ្វី​ដែល​ធ្វើកើត និង​ទទួលបាន​លទ្ធផល​ល្អ​នោះ ឱ្យតែ​បងប្អូន​មក​សិក្សា​និង​ចង់​ចេះ​ចង់​ដឹង​ពី​បច្ចេកទេស​កសិកម្ម។ សូមបញ្ជាក់ថា បច្ចុប្បន្ន​កសិករ​យើង​បាន​ផ្លាស់ប្តូរ​ទម្លាប់​ការដាំដុះ​បាន​ច្រើន​គ្នា គ្រាន់តែ​កសិករ​មួយចំនួន​នៅ​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​ទៅតាម​បច្ចេកទេស​ថ្មី​នៅឡើយ។ តែ​ទោះជា​យ៉ាងណា​កសិករ​នៅ​ខេត្តស្ទឹងត្រែង ដាំ​ដុះ​បន្លែ​បាន​ច្រើន​មុខដូចជា៖ ម្រះ​សណ្ដែកកួរ, ននោង, ពោត, ​ល្ហុង, ត្រឡាច, ត្រប់, តាសក់, ប៉េងប៉ោះ, ម្ទេស, ស្ពៃ​គ្រប់​ប្រភេទ និងត្រកួន ជាដើម​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម