ព័ត៌មានជាតិ
ខេត្តកំពង់ធំ ប្រកាសបិទការចាក់វ៉ាក់សាំង ជុំទី១ ជូនពលរដ្ឋដែលអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្ត
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១សាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងឱកាលផងដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋសម្រេចបាន ចំនួន៤៦៦,៩៦៧នាក់ ស្មើនឹង ៩៧,០៦% ក្នុងនោះសម្រាប់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មកដល់ពេលនេះសម្រេចបានចំនួន ៨៧,៦៣២នាក់ស្មើនឹង ៩២,៩១% (គិតត្រឹមថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១) និងកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្ត បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី៦ឆ្នាំដល់អាយក្រោម១២ឆ្នាំ បើគិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្រេចបានចំនួន ៤៥,៧៩៩ នាក់ ស្មើនឹង៤៥,៣៨% សម្រាប់ដួសទី១។ ដោយឡែកសម្រាប់មន្ត្រីរាជការជួរមុខ បុគ្គលិកសុខាភិបាល កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ក៏បានទទួលរួចរាល់នូវ វ៉ាក់សាំងដូសជំរុញ (Astrazeneca) មានចំនួន ១៣.១៣២នាក់។
ទន្ទឹមនឹងនេះ ឯកឧត្តមបញ្ផាក់បន្ថែមថា ចាប់គិតមកត្រឹមថ្ងៃទី២២ ខែកញ្ញានេះ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤,៣១៧ ជាសះស្បើយចំនួន ៣,៤៩៥ នាក់ និងអ្នកស្លាប់មានចំនួន ១៣៣ នាក់ ព្រមទាំងកំពុងសម្រាកព្យាបាលចំនួន ១៦៩ នាក់។ បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ជូនចំពោះលោកជំទាវជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ ដូសទី២ រហូតដល់មានដូសទី៣(ដូសជំរុញ)។
ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែល មានអាយុចាប់ពី១៨ឆ្នាំឡើង។
លើសពីនេះទៀត លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដល់រដ្ឋបាលខេត្ត នឹងបន្តជំរុញអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមូលហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀតឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការនូវ កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព រឹតត្បិតការលក់ដូរ ការធ្វើដំណើរ ឬចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្ដុំជួប ជុំនានា និងហាមឃាត់ការប្រកបអាជីវកម្មណា ដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ១៩៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ