ព័ត៌មានជាតិ
រដ្ឋបាលរាជធានី សម្រេចបិទខ្ទប់វត្តចំពុះក្អែក រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញារហូតដល់ថ្ងៃទី៦ ខែតុលា ក្រោយពីផ្ទុះកូវីដ-១៩
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់មិនឲ្យចេញ-ចូលវត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះ៖ក្អែក) ស្ថិតនៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រយៈពេល ១៤ (ដប់បួន) ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និង កាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀត ស្របតាម ព្រះថេរៈដីការបស់ សម្ដេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ ក្រោយពីអារាមវត្តនេះបានឆ្លងរីករាលដាលជំងឺកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-25-1024x768.jpg)
នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅរាត្រីថ្ងៃទី២៣ កញ្ញានេះ ដែលក្នុងសេចក្តីសំរេចនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់មិនឱ្យមានការចេញ-ចូលវត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះ៖ក្អែក) មានទីតាំងស្ថិតនៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និង កាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀត ស្របតាម ព្រះថេរៈដីការបស់ សម្ដេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-26-1024x768.jpg)
ព្រះសង្ឃ អាចារ្យ-អាចារិនី យាយជី-តាជី ពុទ្ធបរិស័ទ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនិមន្ត និងអញ្ជើញ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីយកសំណាកវិភាគរកមេរោគ និងធ្វើ ចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-27-1024x768.jpg)
ព្រះចៅអធិការ និងគណៈកម្មការវត្ត ត្រូវនិមន្ត និងអញ្ជើញចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រី ជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងសហការអនុវត្តរាល់ វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-29-1024x768.jpg)
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការនិមន្ត និងការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងវត្តខាងលើ លើកលែងតែករណីចាំបាច់ ដូចខាងក្រោម ៖ – ការនិមន្ត និងការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់
– ការនិមន្ត និងការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន
– ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការ សុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ – ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គង់ចង្ហាន់ និងគ្រឿងឧបភោគ-បរិភោគ ចាំបាច់ ក្នុងអំឡុងពេលបិទខ្ទប់
– ការចេញ-ចូល នឹងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
រាល់ការនិមន្ត និងការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌច្បារអំពៅ និង មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បី បង្កើតក្រុមការងារប្រចាំការនៅទីតាំងវត្តដែលត្រូវបិទខ្ចប់ ក្នុងនោះ ក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការ បិទខ្ទប់ ត្រូវបំពេញការងារអាទិភាព ជាអាទិ៍៖
– ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
– ការងារផ្គត់ផ្គង់ចង្ហាន់ និងគ្រឿងឧបភោគ-បរិភោគចាំបាច់
– ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ។
បន្ថែមលើនេះ ក្រុមការងារប្រចាំការ ត្រូវរៀបចំទីកន្លែងសមស្រប នៅខាងមុខខ្លោងទ្វារវត្ត ដើម្បីទទួល យកចង្ហាន់ និងទេយ្យវត្ថុទាំងឡាយដែលពុទ្ធបរិស័ទ បាននាំយកមកប្រគេនដល់ព្រះសង្ឃក្នុងទីវត្តអារាមនេះ ដោយ មិនត្រូវអនុញ្ញាតឱ្យមានការចេញ-ចូលក្នុងអំឡុងពេលនៃការបិទខ្ចប់ឡើយ។
បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមប្រការ២ នៃសេចក្តីសម្រេចនេះ នឹងត្រូវកសាង សំណុំរឿងបញ្ជូនទៅសា្ថប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-35-1024x768.jpg)
បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្ត បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស៕
ដោយ ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-28-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-30-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-31-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-32-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_17-15-34-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_19-48-42-726x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_19-48-43-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-23_19-48-45-722x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?