ព័ត៌មានជាតិ
មន្ទីរធម្មការនិងសាសនារាជធានី ប្រកាសពីការផ្អាកការជួបជុំ និងការប្រមូលផ្ដុំថ្វាយបង្គំ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសម្រេចផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

នេះបើយោងតាមលិខិតរបស់មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ដែលក្នុងលិខិតនេះបានបញ្ជាក់ថា ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ បាននិងកំពុងតែរីករាលដាលក្នុងសហគមន៍ និងមិនទាន់មានសភាពធូរស្រាលនៅឡើយ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែលនេះគឺជាសភាពការណ៍មួយដល់រាជរដ្ឋាភិបាលបាន នឹងកំពុងយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ដោយបានដាក់ចេញនូវវិធានការ “៣ការពារ” និង “៣កុំ” ដើម្បីទប់ទល់សភាពការណ៍នេះ។

លោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់លើករណីនេះ ក្នុងនាមមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញមានសំណូមពរដូចខាងក្រោម៖
-សូមព្រះអង្គ លោក លោកស្រី លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩នេះ ដោយណែនាំបរិស័ទ ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល។

-សូមបន្តផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្ដោះអាសន្នសិន ចាប់ពី ពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ព្រះអង្គ លោក លោកស្រីនឹងអនុវត្តបានល្អតាមខ្លឹមសារ៕
ដោយ ៖ ស្រីរ័ត្ន





-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល