ព័ត៌មានជាតិ
ភ្លេចបិទ ធុងហ្គាសផ្ទុះឆាបឆេះ ផ្ទះមេចុងភៅអស់១ខ្នងទាំងស្រុងផ្អើលសមត្ថកិច្ចអន្តរាគមន៍
ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះចុងភៅ ទទួលធ្វើម្ហូបបុណ្យ ម្ហូបការ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង៤ និង០០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ផ្ទះលេខ380A ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ស៊ីវ សាំង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរមេចុងភៅ ស្នាក់នៅចំណុចកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារម្ចាស់ផ្ទះបានចេញទៅក្រៅបាត់ សល់តែស្ត្រីវ័យចំណាស់ម្នាក់នៅចាំផ្ទះ ដោយម្ចាស់ផ្ទះបានបើកធុងហ្គាសចោលហើយភ្លេចបិទវិញ ទើបបណ្ដាលឲ្យផ្ទុះធុងហ្គាសឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ នាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គីភ័យ ទប់ស្កាត់កុំឲ្យមានការរាលដាលឆាបឆេះដល់ផ្ទះផ្សេង និងរាយការណ៍ទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់។ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកគ្រប់គ្រងស្ថានការណ៍មិនបាន ទើបបណ្ដាលឲ្យឆាបឆេះផ្ទះខាងលើនេះតែម្ដង តែមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យសរុបទាំងអស់ ចំនួន ១៤គ្រឿង ដោយប្រើប្រាស់ទឹកអស់ ចំនួន ១៣ឡាន ស្មើនឹង ៥៤ម៉ែត្រគូប ដោយប្រើប្រាស់រយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅល្ងាចថ្ងៃខែឆ្នាំដដែល៕
ដោយ ៖ សុខា








-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត