ព័ត៌មានជាតិ
បុរសម្នាក់ខូចចិត្តលោតទឹកសម្លាប់ខ្លួន នៅចំណុចស្ពានស្រែពកលំផាត់ ដោយសារគូរស្នេហ៍ភ្ជាប់ពាក្យចោល
រតនគិរី ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋរាយការណ៍ថា បានឃើញសាកសពអណ្ដែតទឹក នៅចំណុចទន្លេមុខវត្តលំផាត់ ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលជ័យឧត្តម និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកន្លែងកើតហេតុ និងស្រង់សាកសពដើម្បីធ្វើការស្រាវជ្រាវបន្ដ។
តាមការបញ្ជាក់ឲ្យដឹងថា រឿងហេតុនេះកើតឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២៣ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងមកលើស្ពានស្រែពកលំផាត់ ហើយក៏បានលោតសម្លាប់ខ្លួនតែម្ដង។
រហូតមកដល់ថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង៩និង៣០នាទីព្រឹក ទើបប្រទះឃើញសាកសព ជនរងគ្រោះមានឈ្មោះ ប៊ីន ដា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ ស្រុកកំណើតភូមិជ្រី ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមការបំភ្លឺពីគ្រួសារបានឲ្យដឹងថា មូលហេតុធ្វើឲ្យជនរងគ្រោះគិតខ្លី បណ្ដាលមកពីគាត់ខូចចិត្ត ដែលគូស្នេហ៍របស់គាត់ បានភ្ជាប់ពាក្យចោល។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា យោងតាមការពិនិត្យសាកសព ជនរងគ្រោះ និងការបំភ្លឺពីឪពុកជនគ្រោះ បងជនរងគ្រោះ និងមិត្តភ័ក្តិរបស់ជនរងគ្រោះខាងលើ ទាញជាការសន្និដ្ឋានបានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាត(លោតពីលើស្ពាន) ពិតប្រាកដមែន។
បន្ទាប់ពីកិច្ចប្រតិបត្តិការរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារ សាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ ៖ វុទ្ធឦសាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត