ព័ត៌មានជាតិ
Update ស្ថានភាពអគ្គិភ័យឆេះឃ្លាំងរោងចក្រនៅស្រុកគងពិសី គ្រប់គ្រងបានទាំងស្រុង សម្ភារៈ និងទ្រព្យសម្បត្តិក្នុងឃ្លាំងខួចខាតទាំងស្រុង
កំពង់ស្ពឺ ៖ ស្ថានភាពអគ្គិភ័យដែលឆាបឆេះឃ្លាំងផ្ទុកសម្ភារៈ និងវត្ថុធាតុដើមក្នុងរោងចក្រមួយ ស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានគ្រប់គ្រងបានទាំងស្រុងមិនបង្កឱ្យរីករាលដាលដល់ផ្នែកផ្សេងៗឡើយ។

ហេតុការណ៍គ្រោះអគ្គិភ័យឆេះឃ្លាំងសម្ភារៈរោងចក្រខាងលើនេះ កើតឡើងនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ-ឃុំខាងលើ។

អាជ្ញាធរស្រុកគងពិសី បានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីអគ្គីភ័យឆាបឆេះរោងចក្រនេះ លោក ចែមភឺនរីម វុទ្ធី អភិបាលស្រុកគងពិសី ប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកអន្តរាគមន៍ជួយបាញ់ពន្លត់ របស់ជំនាញពន្លត់អគ្គីភ័យស្រុក និងស្របពេលមានភ្លៀងធ្លាក់ផងនោះ បានធ្វើឲ្យស្ថានភាពអគ្គីភ័យមានការអន់ថយ និងគ្រប់គ្រងបានទាំងស្រុង។

ប្រភពបានបន្តទៀតថា សម្ភារៈ និងទ្រព្យសម្បត្តិ ដែលឆាបឆេះមិនទាន់ប្រមូលបានព័ត៌មានលម្អិតនៅឡើយទេ។ ដោយសារមានការអន្តរាគមន៍ជួយសង្គ្រោះ និងទប់ស្កាត់ទាន់ពេលមិនមានមនុស្សណាម្នាក់រងរបួសដល់អាយុជីវិតនិងរីករាលដាលឆ្លងទៅអគាររោងចក្រផ្សេងឡើយ។

ស្ថានភាពអគ្គិភ័យ ត្រូវបានគ្រប់គ្រងទាំងស្រុង ក្រោមការចូលរួមអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យអធិការនគរបាលស្រុក និងស្នងការនគរបាលខេត្តកំពង់ស្ពឺ មិនបង្កឱ្យមានការឆាប់ឆេះទៅអគារនិងទីតាំងរោងចក្រផ្សេងទៀតឡើយ។ ចំពោះការខូចខាតសម្ភារៈ និងឃ្លាំងរោងចក្រទាំងស្រុងហើយមិនមានគ្រោះថ្នាក់រងរបួសដល់អាយុជីវិតទេ៕
ដោយ ៖ ភួង រដ្ឋា









-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត