Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ ៖ ក្រុងប៉ោយប៉ែត អាចនឹងរងឥទ្ធិពលទឹកជំនន់ពីប្រទេសថៃ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

បានផុស

នៅ

យោងតាមការជូនដំណឹង របស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដល់អាជ្ញាធរក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បានកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពីស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត ប្រទេស ថៃ បាននិងកំពុងហក់ឡើងលឿនគួរឲ្យព្រួយបារម្ភ។ ក្នុងនោះកម្ពស់ទឹកហក់ឡើងខ្ពស់ដូចនេះ បណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា ប្រទេសថៃ។ លក្ខណៈបែបនេះ នឹងបង្កឲ្យផ្នែកខ្លះក្នុងភូមិ​សាស្រ្ត​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងទទួលរងឥទ្ធិពលទឹកជំនន់ ពីព្រះរាជាណាចក្រថៃឡង់ដ៏ ក្នុងកម្រិតធ្ងន់ធ្ងរផងដែរ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ស្ថិតក្នុងស្ថានភាព ដែលភូមិសាស្ដ្រក្រុងប៉ោយប៉ែត អាចនឹងទទួលរងនូវការគំរាមកំហែង ពីទឹកជំនន់ហូរធ្លាក់មក ពីប្រទេសថៃតាមអូរព្រំដែនកម្ពុជា-ថៃ ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត លោកបាននិងកំពុងបន្តចាត់វិធានការនានា ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមា នូវការគំរាមកំហែងពីទឹកជំនន់ធ្លាក់មកពីប្រទេសថៃ។ ទន្ទឹមគ្នានេះលោកបានចាត់តាំងក្រុមការងារសង្កាត់ទាំង៣ រៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈរួចជាស្រេច ​ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលអាចរងគ្រោះ ដោយគ្រោះទឹកជំនន់នេះ ប្រសិន​បើកម្ពស់ទឹក នៅតែបន្តហក់ឡើងបន្ថែមទៀត។

លោកអភិបាលក្រុង បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តក្រុង ជាពិសេសប្រជាពល រដ្ឋ រស់នៅតាមប្របមាត់អូរព្រំដែនកម្ពុជា-ថៃ ព្រមទាំងប្រជាពលរដ្ឋរស់នៅផ្នែកខ្លះ ក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត, សង្កាត់ផ្សារកណ្ដាល និងសង្កាត់និមិត្ត មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

សូមជម្រាបថា នៅដើមសប្តាហ៍នេះ ក្រុងប៉ោយប៉ែត បានរងនៅការជនលិច ពីជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បណ្តាលឲ្យលិចផ្លូវជាតិលេខ៥ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ទោះបីអាជ្ញាធរ និងកងកម្លាំងបានខិតខំ រំដោះទឹកចេញពីក្រុងប៉ោយប៉ែត និងជម្លៀសពលរដ្ឋក៏ដោយ ហើយអាជ្ញាធរនៅតែ មានក្តីបារម្ភយ៉ាងខ្លាំង បើទឹកពីថៃមកទៀតវានឹងកាន់តែធ្វើឲ្យលិច លង់៕

អត្ថបទ៖ ពៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៣១ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣២ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម