ព័ត៌មានជាតិ
ក្រសួងកសិកម្មបង្ហាញបច្ចេកវិទ្យាថ្មី “ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ”
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីរបៀបបច្ចេកវិទ្យាថ្មីស្តីពី “ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ” ដែលនឹងជួយប្រជាកសិករឱ្យទទួលបានទិន្នផលខ្ពស់ជាងមុន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ នៅថ្ងៃទី២៣ ខែកញ្ញានេះថា ការប្រើបច្ចេកវិទ្យាថ្មីនេះអាចជួយបង្កើនទិន្នផលស្រូវពី ២០% ទៅ ៣០% តាមរយៈការធ្វើឱ្យដីស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការសាបព្រួស ស្រូវដុះលូតលាស់ស្មើល្អ ស្រូវទុំស្មើល្អ ងាយស្រួលក្នុងការប្រើប្រាស់គ្រឿងយន្ត ការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ គ្រាប់ស្រូវមានសម្បុរ ទម្រង់ និងទំហំធំល្អប៉ុនគ្នានៅដំណាក់កាលទុំ និងបន្ថយការបាត់បង់ក្រោយពេលប្រមូលផល។
លោករដ្ឋមន្ត្រីបានបន្តថា នាយកដ្ឋានវិស្វកម្មកសិកម្ម បាន និងកំពុងបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាកសិករឱ្យបានទូលំទូលាយតាមរយៈ ការបណ្តុះបណ្តាល និងអនុវត្តបង្ហាញជាក់ស្តែងបានចំនួន ១៨ទីតាំង មានកសិករចូលរួមចំនួន ២៤៨នាក់ នៅក្នុងខេត្តកំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីការងារអនុវត្តបង្ហាញ នាយកដ្ឋានក៏បានបញ្ជូនមន្រ្តីជំនាញចូលរួមជាគ្រូបង្គោលបណ្តុះបណ្តាលដល់អ្នកម៉ៅការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ និងអ្នកពាក់ព័ន្ធ ដើម្បីបង្ហាញជូនប្រជាកសិករឱ្យមានការយល់ដឹងអំពី យថាប្រភេទនៃឧបករណ៍ និងសម្ភារៈប្រើសម្រាប់វាស់ស្ទង់ដី វិធីសាស្រ្តវាស់ស្ទង់ស្ថានភាពដីស្រែ បច្ចេកទេសរៀបចំដីស្រែឱ្យបានរាបស្មើ ដោយប្រើប្រព័ន្ធឡាហ្ស៊ែរ បច្ចេកទេសរៀបចំដីដោយគ្រឿងយន្ត និងឧបករណ៍កសិកម្ម និងអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ និងសម្ភារៈប្រើសម្រាប់វាស់ស្ទង់ដី។
លោករដ្ឋមន្ត្រីបានបន្ថែមថា ទិសដៅបន្ត នាយកដ្ឋានវិស្វកម្មកសិកម្ម នឹងបន្តផ្សព្វផ្សាយ និងការធ្វើបង្ហាញបច្ចេកទេស និងឧបករណ៍កៀរពង្រាបដីនេះដល់ប្រជាកសិករឱ្យបានទូលំទូលាយ ហើយសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេស និងឧបករណ៍កៀរពង្រាបដីនឹងយកទៅអនុវត្តក្នុងអនុវិស័យផលិតកម្មដំណាំយ៉ាងទូលំទូលាយនាពេលអនាគត។

គួរបញ្ជាក់ថា ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ តាមរយ:ការដើរតូនាទីជាអ្នកផលិតដើម្បីធានាឱ្យបាននូវ សន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន សំដៅធានាឱ្យបាននូវបរិមាណផ្គត់ផ្គង់កសិផល គុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិដើម្បីធ្វើការនាំចេញស្របតាមបរិបទទាំងក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងីឆ្លងកូវីដ-១៩ និងជាពិសេសស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលកម្ពុជា៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ