ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ លើកឡើងថា វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករ នៃការចូលរួមអភិវឌ្ឍជាតិដ៏សំខាន់
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ពិតជាមានសារៈសំខាន់ដែលជាកម្លាំងចលករ និងជាពិសេសជាក្បាលម៉ាស៊ីននៃការចូលរួមអភិវឌ្ឍជាតិមិនអាចខ្វះបាន។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះនាថ្ងៃម្សិលមិញ ខណៈពេលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានបើកកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ (zoom) ជាមួយគណៈកម្មការទី៩នៃរដ្ឋសភា ដើម្បីស្វែងយល់ពីកិច្ចការ មួយចំនួនពាក់ព័ន្ធនឹងវឌ្ឍនភាពការងាររបស់ក្រសួង (ឧ.វ.ប.ន.), គោលនយោបាយអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជា២០១៥-២០២៥, គោលនយោបាយជាតិស្ដីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០២៥, ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០។
ក្នុងអង្គពិធីនេះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋាន វ.ប.ន. ដែលបានកសាង ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ក្រោមការគាំទ្រប្រឹក្សាយោបល់ពី ESCAP និងការចូលរួមចំណែកពីស្ថាប័នពាក់ព័ន្ធក្នុងដំណើរការកសាងឯកសារយុទ្ធសាស្ត្រសម្រាប់ព្រះរាជាណាចក្រ កម្ពុជានេះឡើង។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យ វ.ប.ន. ដែលជាកម្លាំងចលករ និងជាពិសេសជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍជាតិ។
លោកបន្តថា ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ជាឯកសារគោលនយោបាយយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការជួយតម្រង់ទិសក្រសួង-ស្ថាប័នក្នុងការអនុវត្ត គោលនយោបាយ ក្រោមការសម្របសម្រួលពីក្រសួង ឧ.វ.ប.ន. និងដើម្បីសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តួអង្គពាក់ព័ន្ធនានាត្រូវតែឆ្លើយតបឱ្យទាន់សភាពការណ៍ និងធ្វើការរួមគ្នាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ វ.ប.ន. នេះឱ្យមានប្រសិទ្ធិភាពខ្ពស់។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍ និងជាពិសេសដល់ លោកស្រីArmida Salsiah Alisjahbana អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ នេះ។
លោកទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញពីសាវតានៃផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០. បានធ្វើបទបង្ហាញលម្អិតពីសសរស្តម្ភទាំង ៥ រួមមាន៖ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវ ៤.កិច្ចសហការ និង៥.ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងគោលដៅគោលនយោបាយ និងលិខិតូបករណ៍ក្នុងផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ខាងមុខនេះ។
ជាមួយគ្នានេះដែរខាងគណៈកម្មការ៩នៃរដ្ឋសភាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងចំពោះវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក្រសួង (ឧ.វ.ប.ន.) បានសម្ដែងនូវសេក្ដីអរគុណនិងបានពិចារណានូវអនុសាសន៍ចេញពីការពិភាក្សានេះដើម្បីដាក់ជាផែនការសម្រាប់អនុវត្តន៍បន្ត ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់