ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំលឹកដល់ច្បាប់កំពូល របស់ព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំលឹកដល់ច្បាប់កំពូល របស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូប តោងគោរព និងអនុវត្តតាម។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលប្រែក្លាយប្រទេសទៅជា ព្រះរាជាណាចក្រកម្ពុជាទី២ ហើយមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ។

ឯកឧត្ដម បានលើកឡើងបន្តថា ការដាក់ដំណើរការរដ្ឋធម្មនុញ្ញនេះ គឺជាផ្នែកមួយដែលអនុញ្ញាតឲ្យកម្ពុជា បានបន្តស្វែង រក និងកសាងសន្តិភាពពិតប្រាកដ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះ មកដល់ការទទួលស្គាល់លើឆាកអន្តរជាតិ ចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់ រហូតមកដល់សព្វថ្ងៃនេះ។
អ្នកតំណាងរាស្រ្ដវ័យក្មេងរូបនេះ បានសរសេរបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលតែងតែគោរព តាមកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន ក្នុងការកំណត់ ជោគវាសនាអនាគតដោយខ្លួនឯង ហើយមិនជ្រៀតជ្រែកចូលក្នុង កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ជាមួយកិច្ចសហប្រតិបត្តិការដោយស្មើភាព ស្មើមុខ ស្មើមាត់ជាមួយប្រទេសដ៏ទៃ ដើម្បីបម្រើប្រយោជន៍ ជូនគ្នាទៅវិញទៅមក កម្ពុជាមានលទ្ធភាពពេញលេញ ដើម្បីចូលរួមពិគ្រោះពិភាក្សាបញ្ហាសាកល ក៏ដូចជាចូលរួមដោះស្រាយរាល់ជម្លោះអន្តរជាតិ ដោយសន្តិវិធី។
តាមឯកឧត្ដម ហ៊ុន ម៉ានី «រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាព ក្នុងការរស់នៅ ក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ»៕

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?