ព័ត៌មានជាតិ
ក្រោយផ្ទុះកូវីដ! ក្រុមគ្រូពេទ្យ ចុះយកសំណាកព្រះសង្ឃ តាអាចារ្យ និងកូនសិស្សលោក តាមវត្តនៅភ្នំពេញ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងចុះយកសំណាកព្រះសង្ឃ លោកតាអាចារ្យ និងកូនសិស្សលោក នៅតាមវត្តអារាមទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានវត្តអារាមមួយចំនួន ផ្ទុះជំងឺកូវីដ-១៩ រួចមក។ ការចុះពិនិត្យសំណាកព្រះសង្ឃ កូនសិស្សលោក និងលោកអាចារ្យនេះ ធ្វើឡើងបន្ទាប់ពីមានព្រះសង្ឃ កូនសិស្សលោក និងលោកអាចារ្យនៅតាមវត្តមួយចំនួន បានឆ្លងជំងឺកូវីដ-១៩ បានបង្ខំឲ្យរាជរដ្ឋាភិបាលផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌទៀតផង។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៤ខែកញ្ញានេះថា ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលប្រមាណ ១០០នាក់ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងចុះយកសំណាកពីព្រះសង្ឃ និងកូនសិស្សលោក នៅតាមវត្តចំនួន ១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថាក្នុងចំណោមវត្ត ១៥១វត្ត នោះយើងបែងចែក ខាងមន្ទីរសុខាភិបាលចំនួនជាង ៧០វត្ត និងក្រុមគ្រូពេទ្យខាងសម្តេចតេជោជាង ៧០វត្តផងដែរ ដោយសម្រុកធ្វើតេស្ត រយៈពេល២ថ្ងៃឲ្យរួចរាល់។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ក្នុងករណីរកឃើញព្រះសង្ឃ និងកូនសិស្សលោកមានឆ្លងជំងឺកូវីដ-១៩នោះ យើងនឹងដាក់ឲ្យព្យាបាលនៅតាមមួយអារាមតែម្តង ចំពោះវត្តណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។ ប៉ុន្តែប្រសិនបើវត្តទាំងនោះ មិនមានអាចព្យាបាលបានទេយើងនឹងបញ្ជួនទៅព្យាបាល នៅតាមមណ្ឌលព្យាបាលផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះព្រះសង្ឃ កូនសិស្ស ឬអាចារ្យ ដែលពាក់ព័ន្ធនឹងឲ្យធ្វើចត្តាឡីស័ក នៅក្នុងវត្តតែម្តង។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ -១៩។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានណែនាំ ដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែរក្សា ការឈប់សម្រាករយៈពេល ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពី ប្រតិទិនឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិត-កម្មករ ប្រចាំឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង