Connect with us

ព័ត៌មានជាតិ

ទម្លាយ​​ព័ត៌មាន ​គ្រោង​ចុះ​យកសំណាក​​ព្រះសង្ឃ​តាម​បណ្តា​​វត្ត​ ​នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

ក្រុម​គ្រូពេទ្យ​សម្តេច​តេជោ បាន​បែងចែក​ក្រុម​ការងារ​ដើម្បី​យក​សំណាក​​ព្រះសង្ឃ ដូនជី តាអាចារ្យ​និង​ពលរដ្ឋ​ដែល​គង់​និង​ស្នាក់នៅ​តាមបណ្តា​​វត្ត​នៅ​រាជធានី​ភ្នំពេញ។ នេះបើ​តាម​​ឯកសារ​មួយ​​ទម្លាយ​ឲ្យ​ដឹង​។

​ការ​ចុះយក​​សំណាក​តាម​វត្ត​នៅរាជធានី​ភ្នំពេញ ក្រោយ​មានការ​ផ្ទុះ​កូវីដ​ពាក់ព័ន្ធ​ព្រះសង្ឃ​ និង​ពុទ្ធ​បរិស័ទ​រាប់​សិប​នាក់នៅ​វត្ត​ជំពុះ​ក្អែក​​កាលពីម្សិលមិញនេះ។

ព្រះសង្ឃនិងពុទ្ធបរិស័ទចំនួន ៤៥ អង្គ/នាក់ នៅវត្តចំពុះក្អែក រកឃើញវិជ្ជមានកូវីដ១៩ ខណៈអាជ្ញា​ធរ​តម្រូវឱ្យបិទវត្តទាំងស្រុងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១នេះ។

រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក៏​បានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីក​រាលដាល។ ក្នុង​សេចក្តីប្រកាស​បាន​ណែនាំ​ដល់​គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម