ព័ត៌មានជាតិ
ថ្ងៃទី២៨នេះ វ៉ាក់សាំង ៣លានដូសទៀតនឹងមកដល់កម្ពុុជា សរុប ៣៥,៥ លានដូស
នៅក្នុងការអញ្ជើញទៅទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា ថ្ងៃនេះយើងបានទទួលវ៉ាក់សាំង៣លានដូសរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ និងនៅថ្ងៃ២៨ នឹងមកដល់៣លានដូសទៀត ជាការបញ្ជាទិញបន្ថែម ដែលសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល លោកបានធ្វើការសម្រេច។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បញ្ជាក់បន្តថា៖ “សរុបមកវ៉ាក់សាំងទាំងនៅថ្ងៃនេះ និងនៅថ្ងៃទី២៨ ទៀត វ៉ាក់សាំងទាំងអស់ គឺ ៣៥,៥ លានដូស ទាំងវ៉ាក់សាំងជំនួយ និងវ៉ាក់សាំងបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា”។
មន្ត្រីជាន់ខ្ពស់នៃ ក្រសួងសុខាភិបាលរូបនេះ បានលើកឡើងថា វ៉ាក់សាំង ៣លានដូសទៀតដែលមកដល់កម្ពុជានៅថ្ងៃទី២៨ ខែកញ្ញានេះ ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ដើម្បីយកចាក់សម្រាប់កុមារអាយុ៦ ដល់ក្រោម១២ឆ្នាំ និងដូសជំរុញ ដែលប្រមុខរដ្ឋាភិបាល លោកបានសម្រេចដាក់ចេញជាផ្លូវការ។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បន្ថែមថា៖ “យើងនៅមានវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិន តាមការប្រកាសរបស់រដ្ឋាភិបាលចិន។ ដូចនេះនៅខែតុលា កម្ពុជានឹងទទួលវ៉ាក់សាំងជំនួយរបស់ប្រទេសចិនបន្ថែមទៀត។ អ៊ីចឹងយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំងកូនក្មេង និងមនុស្សចាស់ ដែលរាជរដ្ឋភិបាលបានកំណត់”។
គួរបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៦២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៦៤,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង