Connect with us

ព័ត៌មានជាតិ

កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ ជាង១១ម៉ឺននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១

បានផុស

នៅ

​គិត​ចាប់​ពីថ្ងៃ​បើក​យុទ្ធនា​ការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ កាលពីថ្ងៃទី១៧ រហូតដល់ ទី២៣ខែកញ្ញានេះ កុមារនៅក្នុងរាជធានីភ្នំពេញ ចំនួនជាង១១ម៉ឺននាក់ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ក្នុងចំណោម​កុមារ​ចំនួន​២២០,០០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ ងី មាន​ហេង បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ កញ្ញា​នេះ​ថា មន្ត្រី​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​សង្កាត់ ខណ្ឌ​បាន​សហ​ការផ្តល់សេវា​ចា​ក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ-១៩ ទទួលបាន​ភាពជោគជ័យ ​និង​មាន​សុវត្ថិភាព​។ មន្ទីរពេទ្យបង្អែក​ និង​មណ្ឌល​សុខភាព​បានរៀបចំ​មាន​សណ្តាប់ធ្នាប់ មាន​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ រៀបរយ​ល្អ​។ លោក​បន្តថា គិត​ចាប់​ពីថ្ងៃ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ ៦ ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ ពីថ្ងៃ​ទី​១៧ ដល់ ទី២៣ ខែកញ្ញា​នេះ កុមារ​ចំនួន ១១៦,៧៧៦ នាក់ បានទទួល​ដូ​ស​ទី​១​ ក្នុងចំណោម​កុមារ​ចំណុច ២២០,០០០នាក់ នៅ​រាជធានី​ភ្នំពេញ​។

​មាតាបិតា ឬ​អាណាព្យាបាល​កុមារ អាច​បន្ត​នាំ​កុមារ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ រហូតដល់​ថ្ងៃទី ៣ ខែតុលា ២០២១ ឬ អាច​ពន្យារ ៣-៤ ថ្ងៃ​បន្ថែមទៀត​បើ​ចាំបាច់ នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ដែល​ស្ថិតនៅ​ជិត​ផ្ទះ​បំផុត​។ លោក​សូមឲ្យ​បងប្អូន​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​និង​ខ្ជាប់ខ្ជួន​ជានិច្ច ដោយ​រាជរដ្ឋាភិបាល​មាន​វ៉ាក់​សាំង​គ្រប់គ្រាន់​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​គ្រប់រូប (​ចាប់ពី​អាយុ ៦​ឆ្នាំ​ឡើង​)៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម