Connect with us

ព័ត៌មានជាតិ

ក្រៅ​ពី​​រោងចក្រ​ដំឡើង​រថយន្ត ខេត្តពោធិ៍សាត់ មាន​សហគ្រាស​​តូច​ធំ​ជាង ២០០ ទៀត​

បានផុស

នៅ

ខេត្ត​ពោធិ៍សាត់ កំពុងទាក់​​ទាញ​ការ​វិនិយោគ​ តាម​រយៈការ​បណ្តាក់​ទុន​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​​ជាង ២០០ មូលដ្ឋានកំពុងដំណើរការ​​។ នេះ​បើ​តាម​លោក ឆែ វណ្ណសូដា ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តពោធិ៍សាត់​។

គម្រោង​រោងចក្រ​ដំឡើង​និង​ផ្គុំ​រថយន្ត​របស់​ក្រុមហ៊ុន Ford ជា​គម្រោងវិនិយោគ​​ដ៏ធំ​​មិន​ធ្លាប់​មាន​ដែល​ចាយ​ថវិកា​ខ្ទង់​លាន​ដុល្លារ ដែលបង្កើត​ការងារ​ជាង ៥០០ កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់។

លោក ឆែ វណ្ណសូដា បាន​ឲ្យ​ដឹង​ថា បើ​និយាយ​អំពី​សក្ដានុពល​ខេត្តពោធិសាត់​ចែក​ជា​បី​តំបន់។ ប៉ែក​ខាងលើ​ជា​តំបន់​ភ្នំ​ព្រៃ​ប្រឹក្សា​ ដែល​ជា​ចំណែក​ទាក់ទាញ​វិស័យ​ទេសចរណ៍​ និង​ជា​ធុង​អាគុយ​សម្រាប់​ប្រទេស។ ផ្នែក​កណ្តាល​ជា​វាល​ទំនាប​អំណោយផល ក្នុងការ​ប្រកប​របរ​កសិកម្ម និង​ជា​តំបន់​រដ្ឋបាល និង​ផ្នែក​ខាងក្រោម​ជា​ផ្ទៃ​បឹង​ទន្លេសាប ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​ដោយ​មច្ឆា​ជាតិ​ជួយ​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ចិញ្ចឹម​ប្រជាពលរដ្ឋ​ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ខេត្តពោធិសាត់​ជា​ចំនុច​កណ្តាល​នៃ​កំពង់ផែ​អន្តរជាតិ​ខេត្តព្រះសីហនុ និង​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​រវាង​ប្រទេស​ថៃ​។

ទាក់ទង​ការ​ជំរុញ​ការ​អភិវឌ្ឍ​លើ​សហគ្រាស​អាជីវកម្ម​ក្នុង​ខេត្ត លោក​បញ្ជាក់​ថា អាជ្ញាធរ​តែងតែ​ជួប​ប្រជុំ​ជាមួយ​ប្រធាន​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​ស្រូប​ទាញ​អ្នក​វិនិយោគ​ឲ្យ​ចូល​មក​ក្នុង​ខេត្ត។ អាជ្ញាធរ​ខេត្ត​បាន​ទុក​ដីបំរុងប្រមាណជាង១០ ហិតា ដើម្បីបង្កើតជា​ក្លាស្ទ័រ​ហ្សូន (Cluster Zone) នៅក្នុង​ស្រុក​តាលោសែនជ័យ សម្រាប់​ការ​អភិវឌ្ឍ។

តាម​រយៈ​សក្តានុពល​នេះ គំរោង​វិនិយោគមួយ​របស់​ក្រុមហ៊ុន RMA បាន​បង្កើត​រោងចក្រ​ដំឡើង​និង​បង្គំរថយន្តFord នៅក្នុងខេត្តពោធិសាត់​ជា​គម្រោង​ដ៏​ធំ​មួយ​សម្រាប់​ខេត្ត​មួយ​នេះ។

លោក​បន្ត​ទៀត​ថា មកដល់ពេលនេះក្នុងខេត្តពោធិសាត់មានរោងចក្រធុន​ធំចំនួន ១០ និង​សហគ្រាស​ធុន​មធ្យម​និងតូចចំនួន ២៥៦ ដែលស្រូបទាញកម្លាំង​ពលកម្មសរុបប្រមាណ ១២ ០០០ នាក់ ។

លោក​បន្ត​ថា តាម​រយៈ​យុទ្ធនាការ​​របស់​រដ្ឋាភិបាល​ក្នុង​ចាក់ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ស្ទើរតែ100ភាគរយ ដែលនឹង​បើកទូលាយ​​ទទួល​អ្នក​វិនិយោគ​ក៏ដូចជាទេសចរណ៏ឡើង​វិញ។ ជា​ពិសេស​គម្រោង​ផ្លូវជាតិលេខ ៥ នៅ​ពេល​ស្ថាបនា​ស្ថាបនា​រួចរាល់​ជាស្ថាពរ នឹង​នាំ​លំហូរ​អ្នក​វិនិយោគ​បាន​មក​មើល​អំពី​សក្តានុពល​របស់​ខេត្ត​ពោធិ៍សាត់​ដោយ​ផ្ទាល់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម