Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង សម្របសម្រួលការឆ្លាក់បញ្ចប់ រូបព្រះពុទ្ធត្រាស់ដឹង នៅភ្នំសំពៅ

បានផុស

នៅ

រូបចម្លាក់ព្រះពុទ្ធចំនួន៣ លើផ្ទាំងថ្មធម្មជាតិ នៃភ្នំសំពៅ ខេត្តបាត់ដបង បានកសាងអស់រយៈពេលជាង១០ឆ្នាំ ដោយសម្រេចបាន ៨០ ទៅ ៩០ភាគរយហើយ។ ប៉ុន្តែព័ត៌មានចុងក្រោយបានឱ្យដឹងថា រូបបដិមាដែលកំពុងតែសាងសង់ជិតរួចជា​ស្ថាពរនេះត្រូវបានផ្អាកការសាងសង់ ដោយសារជាងបានធ្វើខុសគម្រោង និងកំពុងទទួលការសម្របសម្រួលដើម្បីឈានដល់ការសម្រេច និងឆ្លាក់បញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទាក់ទងទៅនឹងករណីរូបបដិមាភ្នំសំពៅ ឥឡូវរដ្ឋបាលខេត្តបានចាត់ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរធម្មការ និងសាសនា សម្របសម្រួលជាមួយក្រុមជាងធ្លាក់រូបដិមានោះ។

លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍បញ្ជាក់បន្តថា៖ “​ព្រោះធម្មតា ការសុំគោលការធ្លាក់ព្រះលើជញ្ជាំងភ្នំសំពៅហ្នឹង ទី១ ព្រះទ្រង់ប្រសូត្រ ទី២ ​ព្រះទ្រង់ត្រាស់ដឹង ទី៣គឺព្រះចូលបរិនិព្វាន រូបពុទ្ធបដិមាផ្សេងៗត្រូវតាមទម្រង់អស់ហើយ ប៉ុន្តែនៅបញ្ហារូបមួយគឺ រូបព្រះពុទ្ធត្រាស់ដឹង”។

អភិបាលរងខេត្តបាត់ដំបងរូបនេះ មានប្រសាសន៍ថា ដោយសារកន្លែងព្រហស្ដរបស់ព្រះពុទ្ធដែលបានឆ្លាក់ចេញមកនោះ មិនមែនជាទម្រង់ព្រះត្រាស់ដឹង គឺព្រះពុទ្ធត្រាស់ដឹងមានទម្រង់ព្រះអង្គគង់ពែនភ្នែន ដោយព្រះហស្ថស្តាំផ្ងារដាក់លើព្រះហស្ថឆ្វេង ចំណែករូបចម្លាក់នោះគឺ ព្រះហស្ថស្តាំដាក់ផ្កាប់លើព្រះភ្លៅចង្អុលទៅចុះផែនដី ព្រះហស្ថឆ្វេងដាក់ផ្កាប់លើព្រះភ្លៅឆ្វេង ដែលនេះគឺជាទម្រង់ព្រះផ្ចាញ់មារ។

លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា៖ “​ដូចនេះគ្រាន់តែសម្រួលកន្លែងព្រះហស្ដហ្នឹងតិចទេ បើសម្រួលបាន ជាងអាចសម្របសម្រួលកន្លែងព្រះហស្ដហ្នឹង នឹងបានជារូបព្រះពុទ្ធត្រាស់ដឹងហើយ។ កិច្ចការសម្រួលនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរទាំង២ទៅធ្វើការ ជាមួយក្រុមជាងដែលឆ្លាក់រូបព្រះហ្នឹងហើយ”។

ទាក់ទងទៅនឹងការកែព្រះហស្ដនេះ អភិបាលរងខេត្តបាត់ដំបងរូបនេះ មានប្រសាសន៍ថា គេអាចកែបាន ដោយលោកបានសួរទៅប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានមន្ទីរធម្មការ និងសាសនា ហើយខាងអ្នកជំនាញថា អាចកែបាន​​។

គួរបញ្ជាក់ថា ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ក្នុងចំណោមតំបន់ភ្នំផ្សេងៗទៀតក្នុង​ខេត្ត​បាត់ដំបង។ ភ្នំនេះបានទាក់​ទាញ​អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មក​កម្សាន្ត ពិសេសនៅល្អាងសត្វប្រចៀវដែលមាន​អ្នកទស្សនាច្រើនជាងគេ។

អាជ្ញាធរខេត្តបាត់ដំបង កាលឆ្នាំ២០១២ បានសហការជាមួយមន្ទីរជំនាញធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀត នៅក្បែររោងប្រចៀវ ដើម្បីកាន់តែទាក់ទាញកំណើនភ្ញៀវទេសចរ និងក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិឈ្វេងយល់បន្ថែម៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖

ឈ្វេងយល់ពី កាយវិការ និងដំណើររឿង ព្រះពុទ្ធត្រាស់ដឹង និងទ្រង់ផ្ចាញ់មារ

បទយកការណ៍ខ្លី៖ តើព្រះពុទ្ធរូបនៅភ្នំសំពៅត្រូវបន្តផ្អាក ឬបន្តសាងសង់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការបង្កើតនាទីសន្ទនាធម៌បានជួយដល់មនុស្សឱ្យចរិតល្អ រួមការអភិវឌ្ឍជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ វត្តអារាម និង ព្រះសង្ឃ មានតួនាទីរួមចំណែក កសាងសង្គមជាតិ ក្រោម​ម្លប់សន្តិភាព

Cambodian National Team
កីឡា២០ នាទីutes មុន

បើ​ត្រូវ​ជំនួស​ អាច​ជា​កម្ពុជា បន្ទាប់​ពី​ប៉ាគីស្ថាន​ដក​ខ្លួន​ពី Asian Cup

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ

ជំងឺអេដស៍
ព័ត៌មានជាតិ១ ម៉ោង មុន

អង្គការ AHF នឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤កុម្ភៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅកម្ពុជា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម