Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ​កម្ពុជា​មាន​វ៉ាក់សាំងចំនួន៣៥.៥ លាន​ដូស ​គ្រប់​​​គ្រាន់​សម្រាប់​ចាក់​ជូន​ពលរដ្ឋ

បានផុស

នៅ

នៅ​​ព្រឹក​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា ឆ្នាំ២០២១នេះ វ៉ាក់​សាំង​ការពារជំងឺកូវីដ-១៩ប្រភេទស៊ីណូវ៉ាក់ចំនួន ៣លាន​ដូស​បន្ថែមទៀត​ ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​ត្រូវ​ បាន​ដឹក​មាន​ដល់​រាជធានី​ភ្នំពេញ​ហើយ ។ ​ជាមួយ​នេះ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កញ្ញា ​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ចំនួន​ ៣​ លាន​ដូស​ទៀត​ក៏​នឹង​ដឹក​មក​ដល់កម្ពុជាបន្ថែមទៀត ។​សរុប​ទាំង​វ៉ាក់ ​សាំង​ថ្ងៃ​នេះ​ និង​ថ្ងៃ​ទី​ ២៨ ខែកញ្ញា កម្ពុជា​ទទួល​បាន​វ៉ាក់​សាំង​សរុប​ចំនួន ៣៥.៥ លាន​ដូសសម្រាប់ការចាក់ជូនកុមារ និង​ដូសជំរុញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិ​បាល​បាន​មាន​ប្រសាសន៍​ឲ្យដឹងនៅ​ក្នុង​ពិធី​អញ្ជើញ​ទទួល​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ៣ លាន​ដូស​នៅ​ព្រលានយន្តហោះអន្តរជាតិ​ ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​​ ថ្ងៃ​នេះ​កម្ពុជា​ទទួល​វ៉ាក់​សាំង​ចំនួន ៣ លានដូសទៀត​របស់​ក្រុមហ៊ុន​ស៊ីណាវ៉ាត់​ ហើយ​នឹង​មក​ដល់​៣ លាន ដូស​ទៀត​នៅ​ថ្ងៃទី ២៨ ខែ​កញ្ញា​ ដែល​ជា​ ការ​បញ្ជា​ទិញ​បន្ថែម​ដែល​មាន​ការ​សម្រេច​ដោយ​សម្ដេចតេជោ ហ៊ុន សែន ។

លោកស្រី យក់ សម្បត្តិ បានបន្តឲ្យដឹងថា​សរុប​មក​ដល់​ថ្ងៃ​នេះ​រាប់​ទាំង​វ៉ាក់​សាំង​ដែល​មក​ដល់​នៅ​ថ្ងៃ​ទី​ ២៨ខែកញ្ញាទៀតផង ទាំង​វ៉ាក់សាំងជំនួយ​ និង​វ៉ាក់សាំងដែលរាជរដ្ឋាភិបាល បញ្ជា​ទិញ​ផង​យើង​មាន​វ៉ាក់​សាំង​ចំនួន​ ៣៥.៥លានដូស​ហើយ​ ដែល​វ៉ាក់​សាំង​មក​ដល់​ថ្មី​នេះ​គឺ​ដើម្បី​ចាក់​ជូន​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​ ៦ ដល់១២ ឆ្នាំ និង ​សម្រាប់​ធ្វើ​ជា​ដូស​ជំរុញ​។

ក្រៅពីវ៉ាក់សាំងដែលបានបញ្ជាទិញនេះយើងនៅមានវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៣ លានដូសទៀតដែលនឹងដឹកមកដល់កម្ពុជានៅក្នុងខែតុលា ខាងមុខ ។ ដូចនេះ​យើង​មាន​វ៉ាក់​សាំង​គ្រប់​គ្រាន់​សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ទៅ​តាម​អ្វី​ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​​។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ស្រី ​យក់ សម្បត្តិ ។

នៅក្នុងឱកាសនោះផងដែរលោកស្រី យក់ សម្បត្តិ ក៏បានឆ្លៀត​ ជម្រាប​ជូន​អំពី​សភាពការណ៍​កូវីដ​១៩​ នៅ​កម្ពុជា​ ដោយ​លោក​ស្រី​បញ្ជាក់​ថា​​ បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​សូម​ ជ្រាប​ថា​ទោះ​បី​ប្រទេស​កម្ពុជា​បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ទៅ​លើ​ប្រជាពលរដ្ឋបានច្រើនជិត ១០០ ភាគរយ​ក៏​ដោយ​ តែ​ស្ថាន​ភាពកូវីដ១៩ ​នៅ​តែ​បន្ត​មាន​ការ​កើន​ឡើង​ពិសេស​ការ​រាត​ត្បាត​នៃ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ Delta នៅ​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​,ដូច​ជា​នៅ​ក្នុង​ខេត្ត​សៀម​រាប​បច្ចុប្បន្ន​កំពុង​តែ​បើក​យុទ្ធនា​ការ​ទប់​ស្កាត់​និង​បាន​បិទ​សង្កាត់​មួយ​ចំនួន​​។ ហើយ​នៅ​ម៉ោង ​១១​ យប់​មិញ​នេះ​គឺ​ប្រមុខ​រាជ​រដ្ឋាភិបាលបានចេញ​សេចក្ដី​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​ដោយ​សម្ដេច​មិន​ចង់​ឃើញ​បន្ទាប់​ពី​រដូវ​ភ្ជុំ​បិណ្ឌ​ហើយ ​ប្រទេស​កម្ពុជា​ត្រូវ​​រង​នូវ​វិបត្តិធ្ងន់ធ្ងរ​ ដោយ​សារ​តែ​កូវីដ១៩ នោះ​ទេ​ ៕ ​

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម