Connect with us

ព័ត៌មានជាតិ

ទឹកជំនន់កំពុងលិចលង់ និងកាត់ផ្តាច់ផ្លូវមួយចំនួនជុំវិញអាងទឹកកំពីងពួយ​

បានផុស

នៅ

ស្ពាន និង​ផ្លូវថ្នល់​មួយចំនួនដែល​ស្ថិត​នៅក្បែៗ និង​ជុំវិញ​តំបន់​អាងទឹក​កំពីងពួយ ត្រូវបាន​ទឹកជំនន់​កាត់ផ្តាច់​ជា​បណ្តើរៗ ដោយសារតែ​អង្គភាព​ពាក់ព័ន្ធ​មិន​ព្រម​ឆ្លើយតប​ទៅតាម​សំណូមពរ​របស់​អាជ្ញាធ​រដែល​សុំអោយ​បិទទ្វារ​ទឹក​ខ្លះតែ​គ្មាន​ប្រសិទ្ធិភាព​។​

រយ​:​ពេល​៣​ថ្ងៃ​មកហើយ ដែល​ទឹកជំនន់​បាន​ហូរ​ច្រោះ​ដាច់​ផ្លូវ​ដែល​ទើប​ស្ថាបនា​ថ្មីៗ អស់​ជាច្រើន​កន្លែង និង​បាន​លិចលង់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ថែម​ទៀតផង ដោយ​កន្លែង​ខ្លះ​កម្ពស់​ទឹក បាន​ហូរ​នៅ​ពីលើ​ស្ពានថ្ម​ទៅវិញ​ដែលជា​ហេតុ​ធ្វើអោយ​ច្រោះ​បាក់​ដី និង​ដាច់​ផ្លូវ​មិនអាច​ធ្វើដំណើរ​បានឡើយ រីឯ​តំបន់​ដែរ​រងគ្រោះ​ខ្លាំងជាងគេ គឺ​ភូមិ​ស្លាប​ប៉ាង ក្នុង​ឃុំ​តា​គ្រាម​តែម្តង ដោយឡែក​ភូមិ​អូរ​ដូន​ពៅ​គ្រាន់តែ​ទឹក​ហូរ​កាត់​ភូមិ​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម ប៊ុន​យូ មេឃុំ​តា​គ្រាម បាន​លើកឡើងថា ទឹក​ដែល​ហូរ​ធ្លា​ក់មក​ក្នុង​អូរ​ដូន​ពៅ​នេះ គឺជា​ទឹក​ដែល​ហូរ​បែក​ចេញពី​ស្ទឹង​ប​វេ​ល ហើយ​ការលិចលង់​ដ៏​ខ្លាំង​នេះ គឺ​លោក​បានដឹង​តាំងពី​ថ្ងៃ​ដំបូង​ម្ល៉េះ ព្រោះ​លោក​បានឃើញ​ទឹក​មាន​សភាព​ឡើង​ពេញប្រៀប​ក្នុង​អូរ​ដូន​ពៅ ដែល​ទិសដៅ​របស់​ទឹក​នេះ​ត្រូវ​ហូរ​ធ្លាក់​ទៅក្នុង​អាងទឹក​កំពីងពួយ ។​

លោក​មេឃុំ​បាន​បន្តថា ដោយ​ឃើញ​ហេតុការណ៍​បែប​មិន​ស្រួល លោក​ក៏បាន​ទាក់ទង​ទៅ​អ្នកយាម​ទ្វារ​ទឹកអូរ​ដូន​ពៅ អោយ​ទម្លាក់​ទ្វារ​ទឹក​វិញ​ខ្លះ ដើម្បី​កុំអោយ​ទឹក​ជន់​ខ្លាំងពេក ប៉ុន្តែ​ទ្វារ​ទឹក​នៅតែ​ដដែល ឯ​ទឹក​កាន់តែ​ហូរ​គំហុក​ខ្លាំង​ឡើង ដោយ​អ្នកយាម​ប្រាប់ថា គេ​បាន​រាយការណ៍​ទៅ​មន្ទីរ​ធន​ធានទឹក​ហើយ តែ​មិនឃើញ​ឆ្លើយតប ដូច្នេះ​គេ​មិន​ហ៊ាន​សម្រេច​ទេទីបំផុតទឹក​ហូរ​ចូលទៅក្នុង​អាង​ទឹក​កំពីងពួយ តែ​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ដោយឡែក​ទឹក​មួយចំនួនធំ បាន​ហៀរ​ពីលើ​ទំនប់ ចេញពី​អូរ​ដូន​ពៅ លិច​ភូមិ​ស្លាប​ប៉ាង​គ្មាន​សល់ ព្រមទាំង​បាន​បំផ្លាញ​ផ្លូវ​ជាច្រើន​កន្លែង​ផងដែរ​។​

លោក​មេឃុំ​តា​គ្រាម​បានបញ្ជាក់​ចុងក្រោយ​ថា រហូតដល់​ថ្ងៃនេះ គឺមាន​រយ​:​ពេល​៣​ថ្ងៃ​មកហើយ ដែល​ទឹក​នៅតែ​បន្ត​ហូរ​លិច​ផ្លូវ និង​ភូមិ​ដដែល ដោយ​បញ្ហា​នេះ​លោក​បាន​រាយការណ៍​ទៅ​លោក​អភិបាលស្រុក​រួចហើយដើម្បី​ជ្រាប ។

នៅ​ព្រឹក​ថ្ងៃទី២៤ ខែកញ្ញា​នេះ កម្ពុ​ជាថ្មី បាន​ទាក់ទង​តាមរយ​:​ទូរស័ព្ទ ទៅ​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ដែរ ដើម្បី​ចង់ដឹង​រឿងនេះ តែ​លោក​មិនបាន​ទទួល​ខ្សែ​ទូរស័ព្ទ​យើង​ឡើយ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម