ព័ត៌មានជាតិ
កងកម្លាំងខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ
លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រួចឆ្មារ ដែលបានរុះរើនិងកម្ទេចឧបករណ៍នេសាទខុសច្បាប់ និងចាប់ឃាត់បានជនល្មើសនៅនឹងកន្លែង ផងដែរ។

ក្នុងប្រតិបត្តិការនោះ មានការចូលរួមពីសំណាក់ ប្រធានមន្ទីរកសិកម្ម អភិបាលស្រុកត្បូងឃ្មុំ អភិបាលរងស្រុកក្រូចឆ្មារ កម្លាំងស្នងការខេត្ត អធិការស្រុកត្បូងឃ្មុំ និងក្រូចឆ្មារ ៤០នាក់, កងរាជអាវុធហត្ថខេត្ត ២០នាក់, ព្រមទាំងកម្លាំងអធិការរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផល សរុបប្រមាណ៨០នាក់។ បើតាមរបាយការណ៍ចុះបង្ក្រាបជាលទ្ធផលក្នុងប្រតិបត្តិការនេះរួមមាន៖
១-បានរុះរើរបាំងផ្ដិតដៃព្រែក ប្រវែង ៥០ម នៅចំណុចព្រែកចង្វារ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ។
២-បានរុះរើរបាំងព្រួលចំណុចឈូងដៃព្រះខ្លា ប្រវែង ១០០ម ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ។
៣-បានរុះរើរបាំងព្រួលចំណុចឈូងព្រៃខ្មារ ឃុំទួលស្នួលប្រវែង ១២០ម
៤-បានរុះរើធ្នស់ដៃព្រែក (បាំងផ្ជិត) ប្រវែង ៣៥ម នៅចំណុចព្រែកស្រះអង្កាម ស្ថិតនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។
៥-បានមុជទឹកអារផ្ដាច់បង្គោលរបាំងធ្នស់ នៅព្រែកស្រះអង្កាម ដែលមានទ្រង់ទ្រាយធំ ហើយបានបញ្ចប់នៅវេលាម៉ោង៣ និង៤៥នាទីរសៀល ដោយបានធ្វើកំណត់ហេតុនិងអប់រំណែនាំដល់ម្ចាស់របាំងធ្នស់ និងរបាំងព្រួល កុំឲ្យមានប្រព្រឹត្តជាបន្តទៀត។ ករណីមានលើកទី២ ត្រូវទទួលខុសត្រូវចំពោះច្បាប់៕









សូមចុចអាន៖ រកឃើញឡដុតភាជន៍បុរាណ នៅខាងជើងខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី