ព័ត៌មានជាតិ
ទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរពីប្រទេសថៃចាប់ផ្តើមវាយលុកខេត្តបន្ទាយមានជ័យ
ដោយសារស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត ប្រទេសថៃ បានហក់ឡើងលឿន ធ្វើឱ្យកម្ពស់ទឹកហក់ឡើងខ្ពស់ ផ្នែកខ្លះក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ទទួលរងនូវការគំរាមកំហែងពីទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ តាមអូរព្រំដែនកម្ពុជា-ថៃ ដែលអាចជន់លិចស្រុកក្រុងមួយចំនួន។

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កម្លាំងទិសទី១ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងនគរបាលខេត្ត បានចុះពិនិត្យមើលប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីស្រុកថៃ ជាច្រើនគ្រួសារ និងត្រៀមជម្លៀសទៅនៅទីទួលសុវត្តិភាព។

ក្នុងការចុះពិនិត្យប្រជាពលរដ្ឋរងគ្រោះដោយទឹកភ្លៀងនោះ លោក គន់ គីម បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ រងទឹកជំនន់ហូរពីថៃ និងទឹកភ្លៀងបានហក់ឡើងខ្លាំង ធ្វើឱ្យក្រុង ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យលិច។ ដោយមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ កំពុងខ្វះខាតស្បៀង លោកនឹងត្រៀមដឹកនាំអំណោយរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្បៀងសង្គ្រោះបន្ទាន់យកមកចែកដើម្បីរួមចំណែកដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ ក្នុងនោះមានចាស់ជរា ស្ត្រីមេមាយ ជនក្រីក្រជាដើម។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័នមានកម្លាំងអាវុធហតខេត្តស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានត្រៀម
ជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយ ក្នុងនោះក៏ធ្វើការចែកស្បៀងឱ្យហូបជាបណ្ដោះអាសន្នជាហូហែរផងដែរ។

លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានាដូចជាកូវីដ-១៩ជាដើម។ លោកបានឱ្យអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុគ្រោះទឹកជំនន់នេះ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ