ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ដែលជាទីតាំងកំពុងបិទខ្ទប់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញប្រគេនទេយវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌវេនទី៣ ។

ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រៃឆ្លាក់ រួមមាន៖ អង្ករ ២បាវ ត្រី ១កេស មីជាតិ ១០កេស ស្ករស ១បាវ ទឹកដោះគោ ១កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស ប៊ីចេង ៥គីឡូក្រាម ប្រេងឆា ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ខ្ទឹមស ៥គីឡូក្រាម អំបិល ១០គីឡូក្រាម តែ ២កញ្ជប់ធំ ធូប ២ដុំ ទៀន ២ដុំ អាលកុល ១កាន ម៉ាស់ ១០ប្រអប់ និងបច្ច័យ ១លានរៀល ។

សូមបញ្ជាក់ផងដែរថា វត្តព្រៃឆ្លាក់នេះ ត្រូវបានក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ជំងឺកូវីដ១៩ ខេត្តស្វាយរៀងបានបង្ហាញថា មានអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា បានទៅវត្តព្រៃឆ្លាក់កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ហើយទីតាំងវត្តក៏ត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មកម្ល៉េះ។
ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់១៥រោចខែភទ្របទ។ ពីថ្ងៃ០១រោច ដល់១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?