ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ៖ ទោះបីបិទពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែពលរដ្ឋអាចយកចង្ហាន់ឬទេយ្យទានទៅប្រគេនព្រះសង្ឃបាន
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថា ការដែលប្រមុខរាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជាការសម្រេចដ៏ត្រឹមត្រូវបំផុតពីព្រោះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ លោកស្រីបានបញ្ចាក់ថា ទោះបីប្រជាពលរដ្ឋមិនអាចធ្វើបុណ្យតាមប្រពៃណី ក៏ប៉ុន្តែពលរដ្ឋនៅតែអាចយកចង្ហាន់ឬទេយ្យទានទៅប្រគេនព្រះសង្ឃនៅតាមវត្តបានតាមរយៈព្រះចៅអធិការវត្តឬគណៈកម្មការវត្តដើម្បីចាក់ចែងចង្ហាន់នៅក្នុងវត្តនិមួយៗបាន។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខធិការក្រសួងសុខាភិបាលបានបញ្ជាក់បែបនេះនៅក្នុងពេលអញ្ជើញទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសដែលរដ្ឋាភិបាលបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។
លោកស្រី យក់ សម្បត្តិ បានថ្លែងថា ទោះបីជាកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួនច្រើនគឺជិត ១០០ភាគរយបើធៀបនឹងប្រជាពលរដ្ឋសរុបដោយចាក់លើមនុស្សពេញវ័យ មនុស្សចាស់ ហើយចាក់ជូនកុមារជាបន្តបន្ទាប់,ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតែកើតមានច្រើនពិសេសនោះប្រភេសវីរុសបំប្លែងថ្មីដែលតា (Delta) បានកំពុងវាយលុងនៅតាមបណ្តាខេត្តជាប់ព្រំដែនជាពិសេសនោះខេត្តសៀមរាបដែលបច្ចុប្បន្ននេះកំពុងបើកយុទ្ធនាការប្រឆាំងទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ ១៩ ដោយបានបិទឃុំសង្កាត់មួយចំនួន។
លោកស្រីបានលើកឡើងថា៖«ការសម្រេចបិទផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺរាជរដ្ឋាភិបាលធ្វើដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា ព្រោះយើងមិនចង់ឃើញក្រោយពីពិធី បុណ្យភ្ជុំបិណ្ឌ ហើយប្រជាពលរដ្ឋរបស់យើងទទួលនូវផលវិបាក នៃការផ្ទុក ដោយមេរោគកូវីដ១៩ នោះទេ។ ដូច្នេះហើយការសម្រេចរបស់សម្តេចតេជោគឺជាការសម្រេចត្រឹមត្រូវបំផុតដើម្បីជួយឲ្យមានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ មានការគ្រប់ក្រងបានល្អ»។

លោកស្រីរដ្ឋលេខាធិការបានលើកឡើងថា ទោះបីជាមានការផ្អាកធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្តីប៉ុន្តែប្រជាពលរដ្ឋបើចង់ដាក់បិណ្ឌនៅវត្តប្រជាពលរដ្ឋអាចយកទេយ្យទាន ឬចង្ហាន់ទៅប្រគេនចៅអធិការវត្តឬក៏គណៈកម្មការវត្តផ្ទាល់តែម្តង ហើយទុកឲ្យព្រះសង្ឃចាត់ចែងតាមតម្រូវការ ។ការធ្វើបែបនេះគឺយើងអាចទប់ស្កាត់ការរាតត្បាតក៏ដូចជាការចម្លងជំងឺកូវីដ១៩ ពីព្រោះយើងដឹងហើយថាបើបណ្ដោយឲ្យប្រជាពលរដ្ឋដាក់បិណ្ឌជារៀងរាល់ថ្ងៃអាចមានករណីឆ្លងពីវត្តមកក្រៅឬពីក្រៅទៅក្នុងវត្តធ្វើឲ្យពិបាកទប់ស្កាត់។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងកិច្ចការសាសនាបានឲ្យដឹងថា មន្ទីរធម្មការ និងសាសនារាជធានី-ខេត្តសហការជាមួយព្រះមេគណព្រះមន្ត្រីសង្ឃគ្រប់ឋានានុ ក្រម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយដល់គ្រប់វត្ដអារាមនៅទូទាំងប្រទេសនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។
ក្រសួងបានបន្ដថា ការផ្សព្វផ្សាយដល់គ្រប់វត្តអារាមនិងវិហារសាសនាត្រូវអនុវត្តនូវវិធានការការពារនានារបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ ៣ របស់រាជរដ្ឋាភិបាល»។ ត្រូវសហការជួយសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ។
រាជរដ្ឋាភិបាលកម្ពុជាកាលពីរាត្រីថ្ងៃទី ២៣ ខែកញ្ញា បានចេញសេចក្តីសម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ អភិបាលរាជធានី-ខេត្តត្រូវធ្វើការសម្របសម្រួលដើម្បីធានាដល់ការនាំយកចង្ហាន់និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។ រក្សាការឈប់សម្រាករយៈពេល ៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ៕
អត្ថបទ៖ណារី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង