Connect with us

ព័ត៌មានជាតិ

ប្រមុខកាទូតកម្ពុជា៖សហរដ្ឋអាមេរិក​ពិតជាមានឆន្ទៈ​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា​​បានអះអាងថា គ្រាន់តែនៅឆ្នាំ​២០២១នេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអាមេរិក បានប្រជុំ៣ដងហើយ នេះបញ្ជាក់ថា ​សហរដ្ឋអាមេរិក​​ពិតជាមានឆន្ទៈ​ ក្នុងការ​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ ហើយលោកសង្ឃឹមថា ភាពជាដៃគូអាស៊ាន-អាមេរិក នឹងបន្តរីកចម្រើនតទៅមុខទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្រោយពីលោកបាន​អញ្ជើញចូលរួម​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេ​សអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ ក្នុងឱកាស​ ​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី៧៦ ដែល​នឹង​ប្រព្រឹត្តទៅ​ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០២១​។​

ប្រមុខកាទូតកម្ពុជា​បានបញ្ជាក់ថា៖ “រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកបានប្រជុំបីដង​ហើយនៅឆ្នាំនេះ ដោយសបញ្ជាក់ឱ្យឃើញពីឆន្ទៈរបស់អាមេរិក ក្នុងការពង្រឹងទំនាក់ទំនង​ជាមួយអាស៊ាន ជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ខ្ញុំក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ដែលបានផ្តល់ជំនួយជាវ៉ាក់សាំង Johnson & Johnson ចំនួនមួយលានដូសដល់កម្ពុជា ហើយខ្ញុំក៏សង្ឃឹមថា ភាពជាដៃគូអាស៊ាន-អាមេរិក នឹងបន្តរីកចម្រើនតទៅមុខទៀត លើគ្រប់វិស័យ”។ ​

គួររំលឹកថា ​លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​កម្ពុជា បានអញ្ជើញចូលរួម​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេ​សអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ ក្នុងឱកាស​ ​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី៧៦ តបតាមការអញ្ជើញរបស់​លោកស្រី រ៉េតណូ ម៉ារស៊ូឌី ​(Retno L.P. Marsudi) ​រដ្ឋមន្រ្តីការបរ​ទេស នៃសាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​ជាប្រទេ​ស​​​សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក​។

​បើតាមក្រសួងការបរទេស នៅក្នុងកិច្ចប្រជុំនោះ ​រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋ​មន្រី្តការបរទេសសហរដ្ឋអាមេរិក​ ​បន្តពិភាក្សាលើបញ្ហានានា ដែលបានលើកឡើងក្នុងឱកាស នៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក  និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក ក៏បាន​ផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីមធ្យោ​បាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-​សហរដ្ឋអាមេរិក នៅក្នុងការប្រ​យុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺនេះ​៕​

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣០ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម