ព័ត៌មានជាតិ
បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ សម្រាប់ខេត្តឧត្ដរមានជ័យ
នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ (គ.ប.ក.១៩.ឧជ ) អញ្ជើញជាអធិបតីភាពបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តឧត្តរមានជ័យ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ពិធីនេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ឯកឧត្ដម ប៉ែន កុសល្យ បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងជុំទី១ នៅទូទាំងខេត្តឧត្តរមានជ័យ ចំនួនត្រូវចាក់វ៉ាក់សាំងមានចំនួន១៥៦,៤៣៦នាក់ ក្នុងនោះ៖
ប្រជាពលរដ្ឋចំណាកស្រុក ចំនួន៣២,៥៧៦នាក់ ស្មើនឹង ២០.៨២%
ប្រជាពលរដ្ឋមានបញ្ហាសុខភាព ចំនួន៣,១២៩នាក់ ស្មើនឹង ៥.៥៤%។

បើតាមឯកឧឧត្ដមអភិបាលខេត្ត ប្រជាពលរដ្ឋដែលត្រូវចាក់មានចំនួន១២០,៧៣១នាក់ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សរុបប្រជាពលរដ្ឋបានមកចាក់ដូសទី១ ហើយមានចំនួន ១៣៥,៦០៩នាក់ ស្មើនឹង ១១២.៣២% ធៀបនឹងប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួន១២០,៧៣១នាក់។
ឯកឧត្ដម ប៉ែន កុសល្យ បានបន្ថែមថា ដោយពិនិត្យលើស្ថានភាពនេះ ទើបរដ្ឋបាលខេត្តគោរពស្នើសុំបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តនាថ្ងៃនេះ និងគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួន០៥កន្លែង (មួយកន្លែងក្នុងមួយក្រុង ស្រុក) ដោយរដ្ឋបាលខេត្តនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដើម្បីឲ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ មកទទួលយកសេវាក្រោយពីការបិទបញ្ចប់យុទ្ធនាការនេះ តាមគោលដៅដូចខាងក្រោម៖

ក្រុងសំរោង នៅមន្ទីរពេទ្យបង្អែកខេត្ត
ស្រុកបន្ទាយអំពិល នៅមណ្ឌលសុខភាពគោកមន
ស្រកចុងកាល់ នៅមណ្ឌលសុខភាពចុងកាល់
ស្រុកអន្លង់វែងនៅមន្ទីរពេទ្យបង្អែកអន្លង់វែង
ស្រុកត្រពាំងប្រាសាទ នៅមណ្ឌលសុខភាពត្រពាំងប្រាសាទ។

ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។
បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន បានណែនាំដល់រដ្ឋបាលខេត្ដឧត្តរមានជ័យ ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកជំទាវ ក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ដោយប្រការណាមួយ។
លោកជំទាវ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការវ៉ាក់សាំង ដើម្បីមានអាវក្រោះមួយជាន់ទៀត ការពារជំងឺកូវីដ-១៩។ ប៉ុន្ដែបើទោះបីចាក់វ៉ាក់សាំង បានគ្រប់ចំនួនក្ដី ក៏មិនត្រូវភ្លេចនូវវិធានការការពារខ្លួននោះទេ ពិសេសវិធានការ ៣ការពារ និង៣កុំ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋមិនត្រូវមានការរើសអើងចំនួនប្រភេទវ៉ាក់សាំងនោះទេ ពោលវ៉ាក់សាំងទាំងអស់ដែលកម្ពុជាកំពុងមាន និងចាក់ជូនប្រជាពលរដ្ឋនេះ គឺសុទ្ធតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយសុទ្ធតែមានប្រសិទ្ធភាពការពារជំងឺកូវីដ១៩៕
អត្ថបទ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ