ព័ត៌មានជាតិ
លោក កឹម សុខា អំពាវនាវឲ្យរួមគ្នាគោរព និងការពាររដ្ឋធម្មនុញ្ញ ក្នុងទិវាខួប២៨ឆ្នាំ
លោក កឹម សុខា អតីតមេដឹកនាំ នៃអតីតគណបក្ស CNRP ដែលកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេសនោះ នៅក្នុងឱកាសអបអរសាទរទិវាខួប២៨ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃការប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានោះ បានចេញសារមួយអំពាវនាវឲ្យរួមគ្នាការពារ គោរព និងអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាមូលដ្ឋាន។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកឡើង៣ចំណុច គឺ៖ ទី១, រួមគ្នា ការពារ គោរព និងអនុវត្តន៍ រដ្ឋធម្មនុញ្ញយើង តាមស្មារតីដើម ដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ជាមូលដ្ឋាន។
ទី២, រួមគ្នាបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញយើង ដោយកុំបំពានលើរបបរាជានិយមអាស្រ័យធម្មនុញ្ញ កុំងាកចេញពីរគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាដោយច្បាប់កំពូលរបស់យើង។
ទី៣, រួមគ្នាពង្រឹងស្មារតីឯកភាពជាតិ គោរពសិទ្ធិគ្នាទៅវិញទៅមក លើកកម្ពស់គុណធម៌ និងសីលធម៌ ជម្រុះចេញនូវអំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នា ដែលនាំមកនូវការបែកបាក់ និង មហន្តរាយដល់សង្គមជាតិ។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញ ទី៦ ចាប់តាំងពីប្រទេសកម្ពុជា ទទួលយកធម្មនុញ្ញនិយមទំនើប។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាជំហានឆ្ពោះទៅកាន់នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៩៨ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពិតប្រាកដ ក្រោមម្លប់បារមីនៃអង្គព្រះមហាក្សត្រ។ នយោបាយឈ្នះ-ឈ្នះ គឺជាកេតនភណ្ឌជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាសម្រាប់ប្រទេសកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ សាមគ្គីជាតិ និងឯកភាពជាតិ ដែលជាកត្តាកំណត់ពិតប្រាកដ សម្រាប់ការថែរក្សាសន្តិភាព នៅព្រះរាជាណាចក្រកម្ពុជា បានគង់វង្សប្រកបដោយចីរភាព។
នៅពេលរំលឹកទៅដល់ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺយើងនឹកទៅដល់ តួអង្គប្រវត្តិសាស្ត្រ ដែលជាស្ថាបនិកដំបូង នៃដំណើរការបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបដំបូងរវាងតួអង្គប្រវត្តិសាស្ត្រទាំងពីរ នៅហ្វអង់តាដឺហ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ គឺជាចំណុចចាប់ផ្ដើម នៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា (កិច្ចព្រមព្រៀងទីក្រុងប៉ារីស)។ ខ្លឹមសារជាសារវន្តនៃឧបសម្ពន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាន នៃការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣”៕
ដោយ ៖ កោះកែវ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់