ព័ត៌មានជាតិ
ខេត្តកែប ប្រកាសដាក់ឲ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូង
ខេត្តកែប៖ កាលពីព្រឹកថ្ងៃ ២៤ កញ្ញា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានប្រកាសដាក់ឲ្យដំណើរការសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប រួមទាំងប្រកាសចូលកាន់មុខតំណែងមន្រ្តីបម្រើការងារផងដែរ។
ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ថ្ងៃទី២៤ ខែកញ្ញានេះ ចារទុកជាថ្ងៃប្រវតិ្តសាស្រ្តថ្មីមួយទៀត សម្រាប់ទឹកដីខេត្តកែប ដែលមានសាលាដំបូង និងអយ្យការអមសាលាដំបូង ដើម្បីបម្រើសេវាយុតិ្តធម៌ជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ផ្អែកតាមច្បាប់ស្តីពីការរៀបចំអង្គការតុលាការ តម្រូវឱ្យមានសាលាដំបូងមួយនៅបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស សំដៅបង្ខិតការផ្តល់សេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅទទួលយកសេវាយុតិ្តធម៌។
ទន្ទឹមនេះ វត្តមាននៃសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែបនេះ នឹងអាចជួយសម្រាលបន្ទុកសំណុំរឿងរបស់សាលាដំបូងខេត្តកំពត ជាពិសេសអាចជួយជំរុញឱ្យមានការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប បានកាន់តែឆាប់រហ័សជាងមុនទៅទៀត។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រធានសាលាដំបូងខេត្តកំពត និង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ដែលបានបំពេញការងារដោះស្រាយសំណុំរឿងកន្លងមក ទាំងសំណុំរឿងរបស់ប្រជាពលរដ្ឋខេត្តកំពតខ្លួនឯងផង ទាំងសំណុំរឿងរបស់ប្រជាពលរដ្ឋខេត្តកែបផង។
សូមបញ្ជាក់ថា សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងមានសមត្ថកិច្ចលើ សំណុំរឿងដែលទទួលពីប្រជាពលរដ្ឋចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។ ចំពោះសំណុំរឿងដែលមានមុនថ្ងៃទី២៤ ខែកញ្ញា នេះ ត្រូវបន្តស្ថិតនៅក្រោមចំណាត់របស់សាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពតដដែល។
នាឱកាសនោះដែរ ក៏មានការប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ឯកឧត្តម ហន សុខេមរិន ជាប្រធានសាលាដំបូងខេត្តកែប និងឯកឧត្តម ខាន់ សុផល ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់