ព័ត៌មានជាតិ
ករណីប្រចណ្ឌ ប្តីចាក់សម្លាប់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ
ករណីហិង្សាក្នុងគ្រួសារ បានកើតឡើងបណ្តាលឲ្យមនុស្សពីរនាក់ប្តីប្រពន្ធ បានស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុងម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពប្តីដែលជាជនដៃដល់ឈ្មោះ ឡោម សុធាវី អាយុ៥៩ឆ្នាំ ជាយោធិនពិការជើងម្ខាង។ដោយឡែកប្រពន្ធឈ្មោះ អាង ស៊ីធូ អាយុ ៥២ឆ្នាំ។ តាមប្រភពពីកូនស្រីបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា នៅម៉ោង២រំលងអធ្រាត្រថ្ងៃទី២៥ខែកញ្ញានេះ ប្អូនស្រីបានឮសូរសម្លេងម្តាយស្រែកឲ្យជួយ លុះដល់ប្អូនរត់ទៅមើលម្តាយឃើញហូរឈាមចេញតាមបំពង់កហើយបាត់មាត់ឈឹង។ ចំណែកឪពុកបានយកកាំបិតចិតបន្លែដងពណ៌លឿង ចាក់បំពង់ករបស់គាត់ បណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង។


ប្អូនស្រីជាកូន បានបញ្ជាក់ថា ពួកគាត់ទាំងពីរពុំដែលមានជម្លោះនឹងគ្នានោះទេ។ ចំណែកឪពុកក៏ជាមនុស្សស្លូតបូត តែពុំដឹងជាគាត់មានការប្រចណ្ឌទៅលើប្រពន្ធរបស់គាត់(ម្តាយ)ពីពេលណាមកទេទើបបង្កជាអំពើហិង្សាចាក់សម្លាប់គ្នាបែបនេះ។ អ្វីដែលគួរឲ្យអាណិតនោះ គឺកូនៗស្ថិតក្នុងឯកោកំព្រាឪពុកម្តាយ ដោយមិនអស់ចិត្ត៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច