Connect with us

ព័ត៌មានជាតិ

ទន្លេ៣ក្នុងខេត្តស្ទឹងត្រែង អាចនឹងឈានដល់ការប្រកាសអាសន្ន​

បានផុស

នៅ

តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តស្ទឹងត្រែង ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី២៥ ខែ​កញ្ញា​នេះថា ទន្លេ​ចំនួន៣ក្នុង​ខេត្តស្ទឹងត្រែង ទន្លេ​ខ្លះ​បាន​ឡើង​រហូតដល់​ជាង៣ម៉ែត្រ ហើយបើសិនជា​ឡើង​មួយ​យប់​ជាង៣ម៉ែត្រ ទន្លេ​មួយចំនួនក្នុង​ខេត្តស្ទឹងត្រែង នឹង​ឈានដល់​ការប្រកាសអាសន្ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ប៉ាង ប៉េង ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​ខេត្ត​បាន​បញ្ជាក់ថា ទន្លេសេសាន​ប្រកាសអាសន្ន​១០.៥០​ម៉ែត្រ​ព្រឹក​ម្សិល​៥.០៤ ព្រឹក​នេះ ៨.០៥​ម៉ែត្រ ឡើង​៣.០៥​ម៉ែត្រ​។​ ទន្លេសេកុង​ប្រកាសអាសន្ន ១១.៥០​ម៉ែត្រ ព្រឹក​ម្សិល​៥.៨២ ព្រឹក​នេះ ៨.៦៦​ម៉ែត្រ ឡើង​២.៨៤​ម៉ែត្រ​។ ​ដោយឡែក​ទន្លេមេគង្គ​ប្រកាស​អាសន្ន ១០.៧០ ម៉ែត្រ ព្រឹក​នេះ ៧.៤០​ម៉ែត្រ ឡើង​១.០២​ម៉ែត្រ​។​

លោក​ ប៉ាង ប៉េង​ បានបញ្ជាក់​បន្ថែមថា ​ដោយ​ឃើញ​ស្ថានភាព​ទន្លេសេសាន​ឡើង​រហូត​ជាង៣ម៉ែត្រ និង​ទន្លេសេកុង ឡើង​ជាង​២​ម៉ែត្រ និង​ទន្លេមេគង្គ​ឡើង​ត្រឹមតែ​ជាង១ម៉ែត្រ​។ បើសិន​ទន្លេ​ទាំងពីរ មាន​ទន្លេ​សេកុង ទន្លេសេសាន មួយ​យប់​ឡើង​ជាង​៣ម៉ែត្រ ឬមួយ​យប់២​ម៉ែត្រ តែ២​យប់​ទៀតនឹង​អាច​ឈាន​ដល់​ការប្រកាសអាសន្ន​។​

លោក​បន្តថា បើសិន​មាន​ភ្លៀង​ធ្លាក់​ផ្នែក​ខាងលើ​ច្រើន​ដូច​ប៉ុន្មាន​ថ្ងៃនេះ ទន្លេសេសាន​ ទន្លេសេកុង អាច​ហក់​ឡើង​ខ្លាំង ហូរ​បុក​ចូលមក​ទន្លេមេគង្គ អាច​បង្ក​ឲ្យ​មាន​ទឹកជំនន់​ក៏​អាច​ថា​បាន​។​

ដោយហេតុ​ឃើញ​ទន្លេសេកុង សេ​សាន​ឡើង​ខ្ពស់មួយ​យប់​រហូត​ជាង៣ម៉ែត្រ​នោះ លោក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជា​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវ​លើកកម្ពស់​ការប្រុងប្រយ័ត្នឲ្យ​បាន​ខ្ពស់​ជាប់​ជានិច្ច៕​

អត្ថបទ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម