ព័ត៌មានជាតិ
ការស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជ័យ សម្រេចបាន១០០ភាគរយហើយ
ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្ត្រសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលមានប្រវែងជាង៦០០០ម៉ែត្រ ការងារទាំងមូលសម្រេចបាន១០០ភាគរយហើយ តាំងពីថ្ងៃទី០៤កញ្ញា មកម្ល៉េះ ក្រោយពីធ្វើសកម្មភាពស្តារប្រមាណជិតកន្លះឆ្នាំ ទៅតាមការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃ២៥ កញ្ញានេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បានធ្វើការស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្ត្រសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ បានសម្រេច១០០ភាគរយហើយ កាលពីថ្ងៃទី០៤កញ្ញា ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា។
លោក ម៉ែន សុខខេន បានបន្តថា ប្រឡាយទួលពង្រទី២ ប្រឡាយនេះ មានប្រវែង៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាងនិងខណ្ឌពោធិសែនជ័យ រួមមានសង្កាត់ចោមចៅ២ និងចោមចៅ១និងភាគខ្លះ នៃខណ្ឌដង្កោរួមមានសង្កាត់ព្រៃសជាដើម។
ការងារស្តារប្រឡាយនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ចប់១០០ភាគរយថ្ងៃទី០៤កញ្ញា ឆ្នាំ២០២១មកម្ល៉េះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា