Connect with us

ព័ត៌មានជាតិ

បើមិនចង់រងពិន័យ រថយន្តដឹកខ្សាច់ ដឹកដី ត្រូវគ្របតង់ លាងកង់រថយន្ត មុនចេញពីការដ្ឋាន

បានផុស

នៅ

ដោយមានការណែនាំពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះបាញ់លាង សំអាតផ្លូវ តាមមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា រថយន្តដឹកខ្សាច់ និង ដឹកដី គ្រប់ប្រភេទត្រូវគ្របតង់ លាងកង់រថយន្ត ឱ្យបានត្រឹមត្រូវមុននឹងចេញពីការដ្ឋាន ប្រសិនបើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការរដ្ឋបាល។

ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ បានសំណូមពរឱ្យរថយន្ត ដែលកំពុងចរាចរណ៍លើមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ) និងផ្លូវជាតិលេខ២ សូមចូលរួមអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវពេលធ្វើដំណើរលើផ្លូវសាធារណៈ ជៀសវាងកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយមកលើប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង។

ក្នុងការចុះបាញ់លាង សំអាតផ្លូវនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបែងចែកជា ០៣ ក្រុម ដើម្បីចុះបាញ់លាងសំអាតផ្លូវ មានដូចជា៖ ១. មហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ២. មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ) និង៣. ផ្លូវជាតិលេខ២។ កិច្ចការនេះបានប្រើប្រាស់រថយន្តបាញ់ទឹក របស់រដ្ឋបាលខណ្ឌមានជ័យ ចំនួន ០២ គ្រឿង រថយន្តបោសសំអាតថ្នល់ ០១ គ្រឿង ព្រមទាំងមានការចូលរួមសហការពី រថយន្តបាញ់ទឹក របស់ សាលារាជធានីភ្នំពេញ ចំនួន ០៦ គ្រឿង៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម