Connect with us

ព័ត៌មានជាតិ

កម្ពុជារំពឹងថា នឹងអាចចាក់វ៉ាក់សាំង ជូនប្រជាជនប្រមាណ៨០ ភាគរយ យ៉ាងយូរត្រឹមខែវិច្ឆិកា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានមានប្រសាសន៍ថា ប្រទេសកម្ពុជារំពឹងថា នឹងអាចចាក់វ៉ាក់សាំង ជូនប្រជាជនបានប្រមាណ៨០% (ឬស្មើនឹង ១៣លាននាក់)​ នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់យ៉ាងយូរត្រឹមខែវិច្ឆិកា ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ គឺក្នុងសុន្ទរកថា ក្នុងអង្គមហាសស្និ​បាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ដោយមានវឌ្ឍនភាពល្អ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយនឹងវិធានការទប់ស្កាត់ និងព្យាបាលដ៏រឹងមាំ ប្រទេសកម្ពុជាសម្លឹងឆ្ពោះទៅរក ការបើកដំណើរការពេញលេញឡើងវិញជាបណ្តើរៗទាំងសកម្មភាពសង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រទេសកម្ពុជា បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្តើមយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ត្រូវបានចាប់ផ្តើម កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ និងមានវឌ្ឍនភាពជាលំដាប់ រួមទាំងការចាក់វ៉ាក់សាំង ជូនជនបរទេស និងកុមារនិងយុវវ័យអាយុពី៦ ឆ្នាំទៅក្រោម ១៨ឆ្នាំ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសជាមិត្តទាំងអស់ទាំង ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីសម្រាប់ការគាំទ្រ ដោយសប្បុរសចំពោះ ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកលើងទៀតថា នេះជាលើកទី២ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូដោយសារជំងឺកូវីដ-១៩។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនូវមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត​ ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ ការយកឈ្នះលើជំងឺរាត ត្បាតកូវីដ-១៩ និងការខិតខំប្រឹងប្រែង ក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ គឺជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសទាំងអស់ នៅជុំវិញពិភពលោក។ ក្នុងនោះប្រទេសកម្ពុជា បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្តើមយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ៕  

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម