ព័ត៌មានជាតិ
បុរសជនជាតិចិនម្នាក់ ដកកាំភ្លើងបាញ់ឡើងលើ ១គ្រាប់ រួចដាក់កាំភ្លើងចូលហោប៉ៅវិញ ក៏ផ្ទុះត្រូវរបួសជើងខ្លួនឯង
បុរសជនជាតិចិនម្នាក់ បានរងរបួសដោយសារ ត្រូវគ្រាប់កាំភ្លើងខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចផ្សារសូរីយាម៉ល តាមបណ្តោយផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនជាតិបរទេសម្នាក់ បានដើរចេញពីផ្សារសូរិយាម៉លក្នុងសភាពស្រវឹងស្រា ហើយក៏បានដកកាំភ្លើងបាញ់ឡើងលើ ១គ្រាប់។ បន្ទាប់មកបុរសរូបនេះ បានដាក់កាំភ្លើងចូលក្នុងហោប៉ៅខោខាងក្រោយ បណ្ដាលឲ្យផ្ទុះមួយគ្រាប់ទៀតចំកំភួនជើងខ្លួនឯង បណ្តាលឲ្យដួលអង្គុយនៅមួយកន្លែងដោយរងរបួសធ្ងន់។
ភ្លាមៗ សមត្ថកិច្ចក៏បានទៅដល់ ក៏បានដកយកកាំភ្លើងរក្សាទុក ព្រមសួរនាំបុរសរូបនេះ ពីមូលហេតុអី្វបានជាផ្ទុះអាវុធ ហើយបានកាំភ្លើងមកពីណា ខណៈពេលនោះជនជាតិរូបនោះ និយាយភាសាអង់គ្លេសប្រាប់ថា កាំភ្លើងរបស់ខ្លួននោះ គឺរើសបាន ហើយបុរសរូបនេះ ខឹងដោយសារតែមានគេ យកកាបូបលុយរបស់គាត់ ទើបគាត់ដកកាំភ្លើងមកបាញ់ជញ្ជាំងមួយគ្រាប់ ហើយក៏ដាក់កាំភ្លើងចូលហោប៉ាវខោខាងក្រោយវិញ បណ្តាលឲ្យផ្ទុះមួយគ្រាប់ទៀតចំកំភួនជើងខ្លួនឯង រងរបួសធ្ងន់។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយក៏បានទំនាក់ទំនង ទៅរថយន្តពេទ្យដឹកបុរសរូបនេះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។ ព្រមទាំងស្រាវជ្រាវបន្តទៀតថា តើបុរសជនជាតិចិនរូបនេះ បានកាំភ្លើងខ្លីទំនើប ១ដើមនោះ មកពីណាបានជាមានប្រើ ហើយបាញ់បោះសេរីដូច្នេះនោះ៕
អត្ថបទ៖ រស្មី




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ