ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ៨នាក់ មកពីខេត្តឈុនបុរី និងក្រុងបាងកក ប្រុងឆ្លងដែនមកធ្វើការនៅកម្ពុជា
ជនជាតិថៃចំនួន ៨នាក់ ដែលធ្វើដំណើរមកពីទីក្រុងបាងកក និងខ្លះមកពីខេត្តឈុនបុរី ត្រូវបានកម្លាំងយោធាថៃ ក្នុងកងរយលេខ៥៤៦ឃាត់ខ្លួន ខណ:ដែលពួកគេបម្រុងឆ្លងដែន ចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា។ ការឃាត់ខ្លួនជនជាតិថៃទាំង ៨នាក់ ដែលសុទ្ធតែជាស្ត្រីនេះ គឺបានធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចក្បែបន្ទាត់ព្រំដែន ក្នុងឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។
ក្រោយពីបានសាកសួររួចមក ស្ត្រីទាំងអស់ដែលជាជនជាតិថៃ បានសារភាពថា ពួកគេទាំងអស់ខ្លះមកពីខេត្តឈុនបុរី និងខ្លះទៀតមកពីទីក្រុងបាងកក ដោយមានបំណងឆ្លងដែនទៅធ្វើការ ក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយនៅទីនោះឮថា បានប្រាក់ខែខ្ពស់ តែក៏ត្រូវចាប់ខ្លួនតែម្តង។
បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រោយពេល ដែលក្រុមគ្រូពេទ្យ បានពិនិត្យសុខភាពរួចមក ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកពោងណាំរ៉ន ដើម្បីអនុវត្តតាមវិធានការច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី