ព័ត៌មានជាតិ
សរុប ៖ ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្ត ១៥០វត្តនៅរាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ ១៤១អង្គ /នាក់
ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តអារាមចំនួន ១៥០វត្តនៅទូទាំងរាជធានីភ្នំពេញ ក្រោយពីសម្រុកធ្វើតេស្តយកសំណាក បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៤១អង្គ /នាក់។ ក្នុងចំណោមការយកសំណាកចំនួន ៨៩៧៥អង្គ/នាក់។
ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ លោក ទេព គង្គា បានអ្នកយកព័ត៌មានដឹង នៅថ្ងៃទី២៦ ខែកញ្ញានេះថា ព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្សនិស្សិត ស្នាក់នៅតាមវត្តក្នុងរាជធានីភ្នំពេញ បានយកសំណាករកមេរោគកូវីដ -១៩ រួចរាល់អស់ហើយ គឺមានចំនួន ៨៩៧៥អង្គ/នាក់ ក្នុងចំណោមវត្តចំនួន ១៥០វត្ត។
ក្រុមការងារសុខាភិបាល បានពិនិត្យរកមេរោគកូវីដ-១៩ ឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៤១អង្គ /នាក់។ ក្នុងនោះព្រះសង្ឃ មានចំនួន ៩៧អង្គ អាចារ្យចំនួន ៩នាក់ ដូនជីតាជីចំនួន ១៥នាក់ និងសិស្សនិស្សិតចំនួន ២០នាក់។
លោកប្រធានមន្ទីរបានបន្តថា បើតាមតួលេខពិតប្រាកដ ព្រះសង្ឃនៅរាជធានីភ្នំពេញ មានជិត៨ពាន់អង្គ។ ប៉ុន្ដែមានព្រះសង្ឃប្រមាណ ៥០០អង្គ បាននិមន្តទៅក្រៅប្រទេស ដោយជាប់ការបិទ ឬធ្វើចត្តាឡីស័កនៅទីនោះ និងក៏មានព្រះសង្ឃមួយចំនួន បាននិមន្តទៅតាមខេត្ត រួចចូលព្រះវស្សានៅទីនោះតែម្ដង។ ជាក់ស្ដែងព្រះសង្ឃ នៅពេលនេះមានចំនួន ៧៦១៧អង្គ។
លោក ទេព គង្គា បានបញ្ជាក់ថា វត្តនៅរាជធានីភ្នំពេញមានចំនួន ១៥៤វត្ត តែពេលនេះវត្ត ដែលយកសំណាករកមេរោគកូវីដ-១៩ មានចំនួន១៥០វត្ត។ ចំណែក ៤វត្តទៀត មានវត្តខ្លះបានយកសំណាករួចហើយ និងវត្តខ្លះមានលទ្ធភាព យកសំណាកខ្លួនឯង៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ