ព័ត៌មានជាតិ
អ្នកស្រី រដ្ឋា ប្រកបមុខរបរលក់ខ្យង ក្នុងមួយថ្ងៃ អាចរកចំណូលបានពី ៤ទៅ ៥ម៉ឺនរៀល
បើភ្ញៀវទេសចរណ៍ណា បានធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ពីបាត់ដំបង ឆ្ពោះទៅកាន់ខេត្តប៉ៃលិន ហើយបានឆ្លងកាត់ភូមិសំណាញ់ ដែលមានចម្ងាយពីរមនីយដ្ឋាន ប្រវត្តិសាស្រ្តភ្នំសំពៅ ប្រហែលពីរគីឡូម៉ែត្រ នោះគេនឹងឃើញអ្នកភូមិបានដាក់ខ្សង ក្នុងកញ្ច្រែងស្ងោរលក់មុខផ្ទះរៀងៗខ្លួនជាហូរហែរ សម្រាប់លក់ជូនអ្នកធ្វើដំណើរឆ្លងកាត់ និងម៉ូយ ដែលធ្លាប់មកទិញទទួលទាន។
អ្នកស្រី រដ្ឋា ដែលជាអ្នករាវខ្យងលក់ជាប្រចាំថ្ងៃ បាននិយាយថា ខ្យងនៅទីនេះ គឺជាខ្យងធម្មជាតិសុទ្ធសាធ ដោយអ្នកភូមិនាំគ្នា ទៅរាវនៅបឹងធំមួយក្បែរភូមិ គឺឈ្មោះបឹងច្រមុះ នឹងតាមវាលស្រែ ដែលសម្បូរទៅដោយខ្សងយ៉ាងច្រើននៅរដូវវស្សា។
អ្នកស្រីថា មុខរបររាវ និងលក់ខ្យងនេះ អាចរកប្រាក់ចំណូលក្នុងមួយថ្ងៃ ពី៤ទៅ ៥ម៉ឺនរៀលដែរ គ្រាន់ផ្គត់ផ្គង់ជីវភាព ក្នុងអំឡុងពេលប្រឈមនិងជំងឺកូវីដ-១៩ ពីព្រោះថា ពួកគាត់មិនបានចំណាយថ្លៃដើមទៅទិញនោះទេ គឺគ្រាន់តែកាន់ធុង ឬការ៉ុង ទៅចុះរាវក្នុងបឹង និងររកតាមវាលស្រែតែប៉ុណ្ណោះ។
នៅភូមិសំណាញ់នេះ មានប្រជាពលរដ្ឋ ទៅរាវខ្យងលក់ជាច្រើនគ្រួសារ ដែលដាក់លក់មុខផ្ទះរបស់ខ្លួន មានខ្យងឆ្អិន ជ្រលក់ទឹកប្រហុក ១គីឡូ តម្លៃ ៥.០០០រៀល និងខ្យងឆៅ ១គីឡូ ២.០០០រៀល សម្រាប់អតិថិជនទិញយកទៅចម្អិនខ្លួនឯង ដូចជា៖ ស្ងោរ អាំង ឆា ឬយកទៅស្លរប្រហើរជាដើម។
អ្នកស្រី រដ្ឋា បានឲ្យដឹងថា ខ្យងដែលលក់នៅភូមិសំណាញ់នេះ មានរស់ជាតិឆ្ងាញ់ ព្រោះជាខ្យងធម្មជាតិ គួបផ្សំនិងការផ្សំគ្រឿងផងដែរ គឺអ្នកទទួលទានហើយ ចង់ទទួលទានម្តងទៀត។ អ្នកស្រី បង្ហាញពីរូបមន្តខ្យងស្ងោរ នៅទីនេះ គឺយកខ្យងស្ងោរ ជាមួយទឹកដូងខ្ចី ដាក់ស្លឹកក្រូច គល់ស្លឹកគ្រៃនិង គ្រឿងទេសផ្សេងទៀត ជាការស្រេច។
ភូមិសំណាញ់នេះ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ប្រជាជននៅទីនេះ ក្រៅពីរាវខ្យងលក់ ពួកគាត់មានមុខរបរធ្វើស្រែចំការ និងរកស៊ីលក់ដូរ ខ្លះផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ