ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់
ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជាង ៥ពាន់គ្រួសារ ស្មើនឹងជាង ២ម៉ឺននាក់ ជម្លៀសទៅរកទីទួលសុវត្តិភាពជាង ១៥០គ្រួសារ និងប៉ះពាល់ផលដំណាំប្រមាណជាង ១ម៉ឺនហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ផងដែរ។
យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង និងមានទឹកហូរធ្លាក់ មកពីប្រទេសថៃ បានបណ្តលឲ្យប៉ះពាល់ដល់ក្រុងស្រុកចំនួន៥ ឃុំចំនួន១៧។ ក្នុងនោះរួមមាន៖ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ស្រុក មង្គលបូរី និងស្រុកម៉ាឡៃ។
របាយការណ៍ដដែល បានបន្តថា ក្នុងនោះបានប៉ះពាល់ដល់មនុស្សចំនួន ៥១៣០គ្រួសារ ស្មើនឹង២២៤៨៣នាក់ស្រី ៩៣០៥នាក់ ស្លាប់មនុស្សម្នាក់ ជម្លៀសប្រជាពលរដ្ឋ ទៅរកទីទួលសុវត្តិភាពចំនួន ១៥៨គ្រួសារ ស្មើនឹង ៥០៨នាក់ស្រី ២៥៨នាក់ ប៉ះពាល់ដំណាំស្រូវ ១២០៣៨ហិកតា ដំឡូងមី២២៥៥ហិកតា និងដំណាំរួមផ្សំផ្សេងៗចំនួន ១១៤ហិកាតា។ ក្រៅពីនេះ ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យលិចសាលារៀនចំនួន ២៨សាលា វត្តអារាមចំនួន ១០ និងទឹកហូរកាត់ផ្លូវចំនួន ២៩៦កន្លែងដោយមានប្រវែង ៨៦៦០៣ម៉ែត្រ។
លោក ឃុន សុខា អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦កញ្ញានេះ ថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលបានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ បើធៀបទៅនឹងបណ្តាខេត្ត៤ផ្សេងទៀត ពិសេសស្រុកជាប់ព្រំដែនប្រទេសថៃដូចជាក្រុងប៉ោយប៉ែត ទទួលរងការលិចលង់ច្រើន៕
អត្ថបទ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ