ព័ត៌មានជាតិ
អាងទឹកទាំង៥កន្លែង នៅលើដងស្ទឹងស្រែង ហក់ឡើងជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន
បរិមាណទឹកភ្លៀងដែលបានធ្លាក់កម្រិតពី៧៥ទៅ៨៥ មម នាថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់ផ្ទៃរងទឹកភ្លៀងស្ទឹងស្រែង បានបង្កឲ្យកម្ពស់ទឹកក្នុងអាងទឹកទាំង០៥កន្លែង នៅលើដងស្ទឹងស្រែងហក់ឡើងជិតដល់ និងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន តែស្ថានភាពកម្ពស់ទឹកនេះមិនអាចឈានដល់កម្រិតប្រកាសអាសន្ននោះទេ ដោយសារសមត្ថភាពរំដោះទឹករបស់សំណង់បង្ហៀរ និងសំណង់ទ្វារទឹកដោះបានលឿន។

លោក ញឹន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកនាព្រឹកនេះ ៖
១-អាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៦៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២,០០ម៉ែត្រ។
២-អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៤ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ។
៣-អាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៤៩ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៥០ម៉ែត្រ។
៤-អាងទឹកស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ទឹកមានកម្ពស់ ៣៩,៨០ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣៩,៩០ម៉ែត្រ។
៥-អាងទឹកស្រែង១ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ទឹកមានកម្ពស់ ២៦,៥៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២៧,០០ម៉ែត្រ ៕
អត្ថបទ៖ ចាន់ ធី





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?