ព័ត៌មានជាតិ
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ផ្តល់បរិក្ខារតេស្តរកមេរោគកូវីដ-១៩ មានតម្លៃជិត ១០ម៉ឺនដុល្លារ ដល់ខេត្តពោធិ៍សាត់
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានផ្តល់សម្ភារៈ ឧបករណ៍ និងបរិក្ខារតេស្ដរកមេរោគកូវីដ-១៩ ប្រភេទ CPR មានតម្លៃជិត ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងការធ្វើតេស្ដរកមេរោគកូវីដ-១៩។

យោងតាមគេហទំព័ររបស់ ក្រសួងរ៉ែ និងថាមពល នៅព្រឹកនេះបានបង្ហាញថា ពិធីប្រគល់ទទួលជំនួយខាងលើនេះ ត្រូវបានធ្វើឡើងនារសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស ដោយបានការអញ្ជើញចូលរួមពី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងា ររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបា លនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីមួយចំនួនទៀត។
លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា សម្ភារៈ និងឧបករណ៍ខាងលើ គឺជាអំណោយដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ តាមរយៈលោក ស៊ុយ សែម និងលោកស្រី ប្រគល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មានតម្លៃជិត ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមានម៉ាស៊ីន CPR មួយគ្រឿង មានលទ្ធភាពវិភាគបានចំនួន ៣៨៤សំណាក ក្នុងមួយលើក សារធាតុប្រតិករសម្រាប់លាយជាមួយសំណាកចំនួន ៣ពាន់សំណាក ទូសុវត្ថិភាពសម្រាប់លាយ និងយកសំណាកចំនួន ០៣ទូ ឧបករណ៍ក្រឡុក និងស្កែនក្នុងដំណើរការវិភាគចំនួន ០៣គ្រឿង ឈុត PPE ចំនួន០១កញ្ចប់ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្របន្ទាប់បន្សំមួយចំនួនទៀត។

លោកប្រធានមន្ទីរបន្តថា សម្ភារៈបរិក្ខារដែលទទួលបាននាពេលនេះ គឺជាប្រភេទបរិក្ខារដែលមានសារៈសំខាន់ណាស់ សម្រាប់ពិនិត្យស្រាវជ្រាវមេរោគកូវីដ-១៩ ហើយនៅពេលដែលម៉ាស៊ីននេះ ត្រូវបានដាក់ឱ្យដំណើរការ គឺជាឱកាសដែលផ្ដល់ឱ្យមន្ត្រីជំនាញ អាចមានលទ្ធភាពពង្រឹងសមត្ថភាពបន្ថែម ក្នុងការពិនិត្យស្រាវជ្រាវរកមេរោគកូវីដ១-៩ និងជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីកាត់បន្ថយជាអតិបរិមា នៃការបញ្ជូនសំណាកទៅភ្នំពេញ ឬទៅបាត់ដំបង ដោយចំណេញពេលវេលា។
លោក ម៉ៅ ធនិន ក្នុងនាមអាជ្ញាធរខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ស៊ុយ សែម ដែលបាននាំយកម៉ាស៊ីន CPR មកប្រគល់ជូនខេត្តពោធិ៍សាត់ សម្រាប់ជាតម្រូវការចាំបាច់ ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩។ ព្រោះថាឧបករណ៍ និងសម្ភារៈទាំងអស់នេះ បើមិនមានការយកចិត្តទុកដាក់ខ្ពស់ និងទំនាក់ទំនងល្អ ពីលោករដ្ឋមន្ត្រីទេនោះ គឺពុំបាននោះឡើយ។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុយ សែម បានលើកឡើងថា ប្រទេសកម្ពុជាយើងក៏ជាសមាជិកមួយ នៃអង្គការទីភ្នាក់ងារបរមាណូអន្តរជាតិ ក្នុងចំណោមប្រទេសសមាជិក១៧៣ប្រទេស។ ក្នុងរយៈពេលកន្លងមកនេះ យើងបានស្នើសម្ភារៈ បរិក្ខារបច្ចេកទេសវិទ្យាសាស្ត្រជាច្រើន ដើម្បីយកមកចែកជូនបណ្ដាក្រសួង ដូចជាក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នទំនាក់ទំនងតំណាងឱ្យកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា ខេត្តពោធិ៍សាត់ទទួលបានម៉ាស៊ីន សម្រាប់ធ្វើតេស្ត CPR ដែលម៉ាស៊ីននេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពិសេសកាត់បន្ថយការហត់នឿយ របស់មន្ត្រីសុខាភិបាល ដែលពីមុនមកពេលធ្វើតេស្ត CPR ម្ដងៗ ត្រូវយកទៅធ្វើនៅភ្នំពេញ ឬខេត្តបាត់ដំបង៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ