ព័ត៌មានជាតិ
បង្ក្រាបរថយន្តមួយគ្រឿង រារាំងសមត្ថកិច្ច ដេញចាប់រថយន្ត ដឹកឈើនៅស្រុកស្វាយលើ
រថយន្តដឹកឈើមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសហការគ្នាដេញបង្ក្រាប ប៉ុន្តែត្រូវបានរថយន្តបិទគូទ ១ គ្រឿង មករារាំងមិនឱ្យតាមចាប់ នៅទីបំផុតកម្លាំងសមត្ថកិច្ចបង្ក្រាបបានតែរថយន្តបិទគូទ ឯរថយន្តដឹកឈើគេចខ្លួនបាត់។
ហេតុការណ៍ចុះបង្ក្រាបធ្វើឡើងនៅវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្រ្ត នៃស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តសង្ស័យដឹកឈើម៉ាក នីសាន់ ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ-១៦៣១ ដោយមានការសង្ស័យក៏បានធ្វើឃាត់ដើម្បីសួរនាំ ប៉ុន្តែមិនព្រមឈប់។
គ្រានោះដោយមានការសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃខេត្តសៀមរាប រួចក៏បានធ្វើការដេញប្រផាប់ចាប់ប្រភីងពីចំណុចខាងកើតផ្សារស្វាយលើ ឆ្ពោះចូលក្នុងក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ ០៦អា។
តែដល់ចំណុចបុរីទេសចរណ៍ក្រុងសៀមរាប ក៏ត្រឡប់ក្រោយវិញ រហូតដល់ចំណុចផ្លូវលំដីក្រហមខ្លោងទ្វាវត្តដន្លោងក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក នីសសាន់ ណាវ៉ារ៉ា ពណ៌ស គ្មានស្លាកលេខបានមកបិទគូទរំខាន ទើបបណ្តាលឱ្យរថយន្តដែលកំពុងដឹកជញ្ជូនផលអនុផលព្រៃឈើនោះរត់គេចបាត់តែម្តង។

ចំណែករថយន្តដែលបានមករារាំងរំខាន ត្រូវបានកំលាំងចម្រុះដេញហៅដើម្បីសួរនាំតែមិនឈប់ ទើបកម្លាំងចម្រុះបន្តដេញរហូតដល់ចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ទើបរថយន្តនោះបើកចូលក្នុងបរិវេណស្នាក់ការថ្នាលបណ្តុះកូនឈើ និងអប់រំផ្សព្វផ្សាយត្រពាំងស្វាយ ហើយអ្នកបើកបរក៏រត់គេចខ្លួនចូលព្រៃខាងក្រោយស្នាក់ការបាត់តែម្តង បន្សល់ទុកនូវរថយន្តមួយគ្រឿងម៉ាកណាវ៉ារ៉ា ពីរបាំង ចំណែករថយន្តដែលតាមទាន់តែអ្នកបើកបរចុះរត់បាត់ខាងលើ ត្រូវកម្លាំងចម្រុះប្រគល់ជូនជំនាញ រដ្ឋបាលព្រៃឈើផ្នែកបន្ទាយស្រីដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ ៖ កុសល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ