ព័ត៌មានជាតិ
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2022 បាន ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២២។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំប្រុងប្រៀបលើខ្លឹមសារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ កិច្ចប្រជុំបានធ្វើការពិនិត្យលើខ្លឹមសារការប្រុងប្រៀបលើខ្លឹមសារ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦ និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ រួមមាន៖ មូលបទ អាទិភាពពិនិត្យមើលឯកសារទស្សនៈទាន ឯកសារពិភាក្សា និង តារាងប្រតិទិនសំរាប់ការប្រុងប្រៀបកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦ និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ ដែលគ្រោងនឹងប្រារព្ធធ្វើទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា ការជ្រើសរើសយកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦ គឺជាការណ៍ត្រឹមត្រូវពីព្រោះថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ នៃថ្ងៃប្រារព្ធខួបលើកទី ៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ អនុគណៈកម្មាការនានាដែលមានភារកិច្ចចូលរួមរៀបចំធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំពាក់ពន្ធ័ឆ្នាំ២០២២ គឺត្រូវរៀបចំកិច្ចការទាំងឡាយឱ្យបាន ១ ឆ្នាំមុន ដោយកិច្ចប្រជុំក្នុងឆ្នាំ២០២២ ខាងមុខ នឹងមានប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ថែមទៀត៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?