Connect with us

ព័ត៌មានជាតិ

ឆ្មក់ហ៊ុមព័ទ្ធយកសំណាក ក្រុមអាជីវករជិត ២០០ នាក់ លួចលក់ដូរក្នុងតំបន់បិទខ្ទប់

បានផុស

នៅ

លោក ហាយ យ៉ុង ប្រធានការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ ក្រុងសៀមរាប បានប្រាប់កម្ពុជាថ្មីថា អាជ្ញាធរបានចុះហ៊ុមព័ទ្ធខ្ទប់ចាប់ក្រុមអាជីវករមកលួច លក់ដូរពេលយប់ក្នុងតំបន់ក្រហមនៅតាមដងផ្លូវជាតិលេខ៦ នៅមុខផ្សារសាមគ្គី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះដឹកនាំដោយ លោក ទៀ សីហា អភិបាលខេត្តសៀម និងលោក អភិបាលរងខេត្ត និងស្នងការនគរបាលខេត្តបានចុះប្រមូលពួកគាត់យកមកធ្វើតេស្ត យកសំណាក់ចំនួន១៨៦នាក់ទាំងប្រុសទាំងស្រីរកឃើញអ្នកមានវិជ្ជមាន (គូវីដ ១៩)ចំនួន១០នាក់ប្រុស៨នាក់ និងស្រី២នាក់ បញ្ជូនទៅព្យាបាលនៅមណ្ឌល ចំណែកឯអ្នកអវិជ្ជមាន ឲ្យពួកគាត់ទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅតាមផ្ទះ។

លោក ប្រធានការិយាល័យក្រុងរូបនេះបានបញ្ចាក់ទៀតថា អ្នកវិជ្ជមានកូវីដ ១៩ ទាំង១០នាក់ដែលក្រុមគ្រូ
ពេទ្យបានធ្វើ​តេស្ត យកសំណាក់ វិជ្ជមាន កូវិដ ១៩ នេះមកពីស្រុកពួក១ម្នាក់ ស្រុកសូទ្រនិគម ២នាក់ និង
៧នាក់នៅក្នុងក្រុងសៀមរាប គឺជាតំបន់ក្រហម។

លោកក៏បានបន្តទៀតថា ពលរដ្ខដែលល្មើសនិងបំរាមនេះមិនបានធ្វើការផាកពិន័យគាត់នោះទេ តែហាមមិនឲ្យល្មើសបន្តទៀតនោះទេ។

សូមបញ្ចាក់ថា ការហ៊ុមព័ទ្ធចាប់ធ្វើតេស្តយកសំណាក់ នេះជាលើកទី២ហើយ នៅផ្សារសាមគ្គីនេះ ហើយលើកទី២នេះដឹកនាំដោយលោកអភិបាលខេត្តចាប់ពីម៉ោងជាង ១ ក្នុងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិនៅក្នុងភូមិបន្ទាយចាស់សង្កាត់ ស្លក្រាម ក្រុងសៀមរាប៕

អត្ថបទៈ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទី មុន

ថ្នាក់ដឹកនាំ CDC ជួបវិនិយោគិនលេចធ្លោលើវិស័យបច្ចេកវិទ្យាអាមេរិក បង្ហាញសក្ដានុពលវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ស្ថានការណ៍វិវត្តចុងក្រោយ នៃសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាលលីបង់

ព័ត៌មានជាតិ១០ នាទី មុន

ADB៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាននៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ​

ព័ត៌មានជាតិ១៣ នាទី មុន

ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាសារមន្ទីរប្រវត្តិសាស្រ្តរបស់បក្សកុម្មុយនីស្តចិន

ជីវិតកម្សាន្ដ១៨ នាទី មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

Sokha Hotels

ព័ត៌មានពេញនិយម